នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពេលដែលគណបក្សប្រជាជនកម្ពុជា បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ក្នុងអាណត្តិទី៦ កាលពីពេលថ្មីៗ ដែលប្រកាសដោយគណកម្មការជាតិរៀបចំការបោះឆ្នោត៕

