Sunday, November 9, 2025
Homeព័ត៌មានជាតិចាក់បងស្រី១កាំបិត រយះកំភួនដៃ គ្រាន់តែទាស់សម្តីបន្តិចបន្តួច

ចាក់បងស្រី១កាំបិត រយះកំភួនដៃ គ្រាន់តែទាស់សម្តីបន្តិចបន្តួច

ខេត្តតាកែវ ៖ យុវជនឈាមរាវម្នាក់ បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងបងស្រីបង្កើតរបស់ខ្លួន រហូតដល់ក្តៅស្លឹកត្រចៀក ទប់កំហឹងមិនជាប់ ក៏ស្ទុះទៅទាញកាំបិតចាក់ប្រហារបងស្រីខ្លួនឯង១កាំបិត បណ្តាលឱ្យរងរបួសត្រង់កំភួនដៃ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិកាច់ត្រត ឃុំលាយបូរ ស្រុកត្រាំកក់។

ជនបង្កហេតុ ដែលចាក់បងស្រីបង្កើត១កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះសុខ សាក់ឡូ អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកនារីរងគ្រោះ មានឈ្មោះសុខ ស្រីមុំ អាយុ២៤ឆ្នាំ (រងរបួសត្រង់កំភួនដៃខាងឆ្វេង។ ទាំងពីរនាក់បងប្អូនខាងលើ មានលំនៅក្នុងភូមិឃុំកើត ហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនបង្កហេតុខាងលើ គឺជាមនុស្សដែលគ្មានការងារអ្វីធ្វើនោះទេ មួយថ្ងៃៗតែងដើរលេងប៉ោឡែឥតប្រយោជន៍ មិនជួយធ្វើការងារផ្ទះអ្វីទាំងអស់ និងចេះតែលាដៃ ហាមាត់ សុំលុយអ្នកផ្ទះយកទៅដើរចាយវាយផឹកស៊ីជាមួយបនភឿន លុះពេលសុំលុយមិនបាន ចេះតែរករឿងឈ្លោះប្រកែកអុកឡុកពេញផ្ទះ គ្មានអ្នកណាអាចនិយាយ ស្តីប្រដៅរូបគេបានឡើយ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនបង្កបានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងបងស្រីបង្កើតរបស់ខ្លួន លុះត្រូវបងស្រីស្តីបន្ទោសតិចតួច ក៏ក្តៅឆួលកំហឹងទប់មិនជាប់ ស្ទុះទៅទាញកាំបិតចិតបន្លែចាក់ប្រហារទៅលើបងស្រីរបស់ខ្លួន បណ្តាលឱ្យរបួសត្រង់កំភួនដៃ ខាងឆ្វេងតែម្តង។

ក្រោយកើតហេតុ នារីរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស។ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួន នាំយកទៅសាកសួរ និងរៀបចំកសាងសំណុំេរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES