Sunday, November 9, 2025
Homeព័ត៌មានជាតិលួចនំឲ្យចៅសុី ម្ចាស់តាមទាន់ គំរាម "ចាំមើល នឹងប្តឹងប៉ូលិសចាប់ដាក់គុក" កាប់ប៊ិះស្លាប់ទាំង២នាក់ប្តីប្រពន្ធ

លួចនំឲ្យចៅសុី ម្ចាស់តាមទាន់ គំរាម “ចាំមើល នឹងប្តឹងប៉ូលិសចាប់ដាក់គុក” កាប់ប៊ិះស្លាប់ទាំង២នាក់ប្តីប្រពន្ធ

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ព្រោះតែជីវភាពទ័លក្រខ្លាំងពេក ក៏ដាច់ចិត្តទៅលួចនំពីតូបលក់ចាប់ហួយចំនួន៤កញ្ចប់ហូប លុះចៃដន្យអ្នកលក់តាមទាន់ ក៏គំរាមថា ចាំមើល នឹងប្តឹងប៉ូលិសចាប់ដាក់គុក ទើបធ្វើឱ្យបុរសរូបនោះផ្ទុះកំហឹង ក៏ទាញកាំបិតផ្គាក់ មកកាប់ប្រហារ២នាក់ប្តីប្រពន្ធជាអ្នកលក់ បំណងសម្លាប់ចោលតែម្តង បង្កឱ្យបុរសជាប្តីរងរបួស៦កាំបិត សុសពេញខ្លួន ចំណែកស្ត្រីជាប្រពន្ធរងរបួសត្រង់ក្បាលជាច្រើនកាំបិត ស្ទើរស្លាប់ស្ទើររស់ទាំង២នាក់ប្តីប្រពន្ធ។

ករណីប៉ុនប៉ងមនុស្សឃាតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះលក់ចាប់ហួយរបស់ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ស្ថិតិក្នុងភូមិតាមិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់។

ជនដៃដល់ដែលប៉ុនប៉ងកាប់សម្លាប់ប្តីប្រពន្ធ២នាក់ ព្រោះតែខឹងរឿងគេគំរាមប្តឹងដាក់គុក ដោយគ្រាន់តែខ្លួនលួចនំចំនួន៤កញ្ចប់ យកទៅឱ្យកូនហូបនោះ មានឈ្មោះយ៉ុង កេន អាយុ៦៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ រួមមាន បុរសជាប្តីមានឈ្មោះសុខ ហុន អាយុ៣៨ឆ្នាំ (រងរបួសចំនួន៦កាំបិត) រីឯស្ត្រីជាប្រពន្ឋឈ្មោះញ៉ញ យីម អាយុ៤២ឆ្នាំ។ ទាំង២នាក់ប្តីប្រពន្ធខាងលើ ប្រកបរបរលក់ចាប់ហួយ និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចនំរបស់ជនរងគ្រោះចំនួន៤កញ្ចប់មែន ដោយនំនោះ១កញ្ចប់ តម្លៃ១០០០រៀលប៉ុណ្ណោះ។ លុះពេលម្ចាស់គេតាមទាន់ និយាយគំរាមខ្លួនថា នឹងប្តឹងចាប់ដាក់គុក ធ្វើឱ្យខ្លួនខឹង ក៏យកកាំបិតផ្គាក់កាប់លើជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ឋតែម្តង ក្នុងបំណងសម្លាប់បំបិទមាត់ ព្រោះខ្លាចជាប់គុកដោយសារលួចនំ៤កញ្ចប់នោះ។

ជនដៃដល់ខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

RELATED ARTICLES