Sunday, November 9, 2025
Homeព័ត៌មានជាតិអាឆ្លូញ បែកគំនិតមើលរឿងសិច ចាប់ក្មេងស្រីទាល់តែបានសម្រេច

អាឆ្លូញ បែកគំនិតមើលរឿងសិច ចាប់ក្មេងស្រីទាល់តែបានសម្រេច

ខេត្តបាត់ដំបង ៖ ក្មេងប្រុសឈាមរាវម្នាក់ ឧស្សាហ៍លួចមើលរឿងអាសអាភាស (រឿងសិច) តាមទូរស័ព្ទដៃជាញឹកញាប់ លុះយូរទៅ ក៏បែកគំនិតចង់សាកល្បងប្រព្រឹត្តតាម ទើបល្បួងក្មេងស្រីតូចម្នាក់ ឱ្យមកអង្គុយមើលរឿងសិចក្នុងទូរស័ព្ទជាមួយខ្លួន លុះកើតមានអារម្មណ៍ផ្លូវភេទ ក៏ចាប់រំលោភក្មេងស្រីរងគ្រោះ រហូតដល់បានសម្រេច ទីបំផុត ក្មេងស្រីរងគ្រោះប្រាប់ឪពុកម្តាយឱ្យដឹង ក៏នាំគ្នាដាក់ពាក្យបណ្តឹងចាប់ខ្លួនជនសង្ស័យ យកមកចាត់ការតាមច្បាប់។

ករណីប្រុសស្ទាវវក់មើលរឿងសិចតាមទូរស័ព្ទ រហូតបែកគំនិតចាប់រំលោភក្មេងស្រីនេះ បានកើតឡើង កាលពីវេលារសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចឃុំបួរ ស្រុកភ្នំព្រឹក។

ក្មេងប្រុសសង្ស័យដែលចាប់រំលោភក្មេងស្រី មានឈ្មោះធឿន ធឿត ហៅឆ្លូញ អាយុ១៥ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើតនៅភូមិកកោះ ស្រុកមោងឬស្សី តែបានមកស្នាក់នៅធ្វើកម្មករនៅចំណុចភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះទើបនឹងមានអាយុ៤ឆ្នាំប៉ុណ្ណោះ ស្នាក់នៅជាមួយឪពុកម្តាយ ដែលធ្វើជាកម្មករនៅចំណុចភូមិឃុំកើតហេតុខាងលើ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះ រហូតដល់បានសម្រេចដូចការចោទប្រកាន់មែន។

ក្មេងប្រុសជាជនសង្ស័យបានបន្តថា ដោយសារតែកន្លងមក រូបគេធ្លាប់លួចមើលរឿងអាសអាភាសតាមទូរស័ព្ទដៃ ទើបកើតមានអារម្មណ៍ចង់សាកល្បង។ លុះមកដល់ថ្ងៃកើតហេតុ ដោយសារតែឃើញក្មេងស្រីរងគ្រោះនៅតែម្នាក់ឯង ទើបរូបគេបានលួងលោមក្មេងស្រីរងគ្រោះ មកមើលរឿងសិចក្នុងទូរស័ព្ទដៃជាមួយួរូបគេ បន្ទាប់មកកើតមានអារម្មណ៍ផ្លូវភេទ ក៏ចាប់រំលោភក្មេងស្រីរងគ្រោះតែម្តង។

ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES