Sunday, November 9, 2025
Homeព័ត៌មានជាតិលោកមាជ សុវណ្ណរ៉ា និងសកម្មជន១០រូបផ្សេងទៀត នឹងត្រូវដោះលែង នៅបន្តិចទៀតនេះហើយ

លោកមាជ សុវណ្ណរ៉ា និងសកម្មជន១០រូបផ្សេងទៀត នឹងត្រូវដោះលែង នៅបន្តិចទៀតនេះហើយ

តាមព័ត៌មានពីប្រភពជិតស្និទ្ធរបស់លោកមាជ សុវណ្ណារ៉ា បានឲ្យដឹងថា លោកមាជ សុវណ្ណរ៉ា និងសកម្មជនបក្សប្រឆាំង១០នាក់ទៀត នឹងត្រូវបានដោះលែងនៅរសៀលថ្ងៃនេះ។

សកម្មជនប្រឆាំងដែលត្រូវដោះលែងនោះ មានដូចជា ១. លោកមាជ សុវណ្ណារ៉ា ២. យិន ជំរឿន ហៅ យិន រឿន ៣. នាង សុឃុន ៤. សាន គឹមហេង ៥. សាណ សីហៈ ៦. អ៊ុក ពេជ្រសំណាង ៧. ទេព ណារិន ៨. អឿ ណារិទ្ធ ៩. អាន បឋម ១០. កែ ឃី និងស៊ុំ ពុទ្ធី។

កាដោះលែងសកម្មជនបក្រប្រឆាំងទាំង១១នាក់នេះ គឺត្រូវធ្វើឡើង បន្ទាប់ពីពួកគេបានស្នើសុំការលើកលែងទោសពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨។

ចំណែកបើយោងទៅតាមហ្វេសប៊ុកផ្ទាល់ខ្លួន ឈ្មោះ Jemie Meach ដែលគេស្គាល់ថាជាភរិយាលោកមាជ សុវណ្ណារ៉ា បានបង្ហោះកាលពីមុននេះបន្តិចថា “រំភើបចិត្តណាស់ ស្វាមីរបស់នាងខ្ញុំ គឺលោកមាជ សុវណ្ណារ៉ា រួមទាំង10នាក់ផ្សេងទៀតកំពុងដូរសំលៀកបំពាក់បំពេញក្រដាស់ស្មាម នឹងបានចេញផុតពីគុកព្រៃសនៅថ្ងៃនេះ ឯង ប្រហែលម៉ោង2:00pm”៕

RELATED ARTICLES