Wednesday, July 30, 2025
Homeសង្គម និងជីវិតល្បួងស្រីក្មេងរួមរ័ក១អាទិត្យ២ដង ជាប់ខ្នោះ

ល្បួងស្រីក្មេងរួមរ័ក១អាទិត្យ២ដង ជាប់ខ្នោះ

ភ្នំពេញ ៖ យុវជនឈាមរាវម្នាក់ បានទាក់ទងស្នេហាជាមួយនឹងក្មេងស្រីម្នាក់ និងបានលួងលោមសុំរួមរ័កមេត្រីជាញឹកញាប់ រហូតដល់១អាទិត្យយ៉ាងតិច២ដងឯណោះ លុះរឿងរ៉ាវបែកធ្លាយដឹងដល់ឪពុកខាងស្រី ក៏ដាក់ពាក្យបណ្តឹងឱ្យកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃបញ្ជាបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួន កាលពីវេលាម៉ោងប្រហែល២ និង១៥នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្នុងវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

យុវជនដែលក្លាយខ្លួនជាអ្នកទោសស្នេហា ដោយសារលួងលោមកូនស្រីគេមិនទាន់គ្រប់អាយុរួមរ័កជាញឹកញាប់ មានឈ្មោះផាន ផេន ហៅរតនា អាយុ២១ឆ្នាំ មុខរបរបើកបរ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវ៣៥៨ សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន។ ចំណែកក្មេងស្រីរងគ្រោះ មាន ឈ្មោះស.ច.យ មានអាយុ១៤ឆ្នាំ មានលំនៅក្នុងភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា។

តាមប្រភពពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីចាប់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើង ក្រោយពីកម្លាំងអាវុធហត្ថ បានទទួលពាក្យបណ្តឹងរបស់ឪពុកក្មេងស្រីរងគ្រោះ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ដែលបានប្តឹងចោទប្រកាន់ជនសង្ស័យឈ្មោះផេន រតនា ពីបទលួងលោមរួមភេទ ជាមួយកូនស្រីខ្លួន អាយុ១៤ឆ្នាំ។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា រូបនាងត្រូវបានជនសង្ស័យឈ្មោះផេន រតនា លួងលោមរួមភេទជាច្រើនដងមកហើយ ដោយការរួមភេទលើដំបូង គឺនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ម៉ោងប្រហែល៦និង៣០នាទីព្រលប់ នៅក្នុងរថយន្ត នៅម្តុំក្រោយសាលាទួលស្វាយព្រៃ និងក្រោយៗមកទៀត ជនសង្ស័យរូបនេះបាននាំនាងទៅរួមភេទ នៅផ្ទះសំណាក់ម្តុំស្ទឹងមានជ័យ ១ដងទៅ២ដង ក្នុង១អាទិត្យ។ លុះក្រោយមករឿងរ៉ាវក៏បានបែកធ្លាយដឹងដល់ឪពុករបស់នាង ដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ស្រាប់តែគាប់ជួននៅវេលាម៉ោង២ និង១៥នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ជនសង្ស័យបានព្យាយាមទូរស័ព្ទហៅនាងទៅរួមភេទបន្តទៀត ទើបត្រូវកម្លាំងការិយាល័យជំនាញ បានចុះនាំខ្លួនជនសង្ស័យខាងលើ នៅចំណុចក្នុងវត្តស្ទឹងមានជ័យតែម្តង៕

RELATED ARTICLES