Wednesday, July 30, 2025
Homeព័ត៌មានជាតិនាំកូនស្រីតូចទៅលេងផ្ទះជីដូន ភ្លេចខ្លួនកាន់ខ្សែភ្លើងឆក់ស្លាប់

នាំកូនស្រីតូចទៅលេងផ្ទះជីដូន ភ្លេចខ្លួនកាន់ខ្សែភ្លើងឆក់ស្លាប់

ខេត្តបាត់ដំបង ៖ ក្មេងស្រីអាយុ២ឆ្នាំម្នាក់ ត្រូវឪពុកម្តាយនាំទៅលេងផ្ទះជីដូន លុះឪពុកម្តាយមានការធ្វេសប្រហែសបណ្តោយឱ្យកូនស្រី ដើរលេងតែម្នាក់ឯង ទៅកាន់ខ្សែភ្លើងម៉ូទ័របូមទឹក បណ្តាលឱ្យឆ្លងចរន្តឆក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្រុមទី១៨ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី។

ក្មេងស្រីរងគ្រោះដែលស្លាប់ដោយឆក់ខ្សែភ្លើង មានឈ្មោះរុន សុម៉ាឡៃ អាយុ២ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ ស្នាក់នៅភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី។

លោកម៉ៅ ហ៊ត់ មេបញ្ជាការរងអាវុធហត្ថមូលដ្ឋានស្រុកមោងឫស្សី បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះខាងលើ ត្រូវបានឪពុកម្តាយនាំទៅលេងផ្ទះជីដូន លុះទៅដល់ ដោយសារតែឪពុកម្តាយមានការធ្វេសប្រហែសមិនបានមើលកូនឱ្យបានដិតដល់ បណ្តេោយឱ្យកូនស្រីដើរលេងតែម្នាក់ឯង ទៅកាន់លេងខ្សែភ្លើងម៉ូទ័របូមទឹក ទើបបណ្តាលឱ្យឆក់ស្លាប់តែម្តង៕

RELATED ARTICLES