Wednesday, July 30, 2025
Homeព័ត៌មានជាតិអង្គុយបត់ជើងធំក្បែរមាត់ស្រះ ប្រកាច់ធ្លាក់ទឹកស្លាប់

អង្គុយបត់ជើងធំក្បែរមាត់ស្រះ ប្រកាច់ធ្លាក់ទឹកស្លាប់

ខេត្តកំពង់ចាម ៖ ស្ត្រីមានជំងឺតេតាណូស (ឆ្កួតជ្រូក) ប្រចាំកាយម្នាក់ បានដើរទៅរកកន្លែងបត់ជើងធំនៅក្បែរមាត់ស្រះខាងក្រោយផ្ទះ ស្រាប់តែអកុសល ស្ថានភាពជំងឺរើឡើងធ្វើឱ្យកើតអាការៈប្រកាច់ បណ្តាលឱ្យធ្លាក់ចូលទឹកស្រះ លង់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចស្រះទឹកខាងក្រោយផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិសូរសែន ឃុំសូរសែន ស្រុកព្រៃឈរ។

សាកសពស្ត្រីរងគ្រោះខាងលើ មានឈ្មោះធុន គឹម អាយុ៤៥ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសាច់ញាតិរបស់ស្ត្រីរងគ្រោះ បានឱ្យដឹងថា ស្ត្រីរងគ្រោះបានកើតមានជំងឺតេតាណូស (ឆ្កួតជ្រូក) ប្រចាំកាយ ដោយឧស្សាហ៍ប្រកាច់ជាញឹកញាប់។ នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដើរទៅមាត់ស្រះខាងក្រោយផ្ទះបំណងរកកន្លែងបត់ជើងធំ ស្រាប់តែអកុសល ទំនងជាស្ថានភាពជំងឺរបស់ស្ត្រីរងគ្រោះរើឡើង ទើបធ្វើឱ្យកើតអាការៈប្រកាច់ធ្លាក់ចូលទៅក្នុងទឹក លង់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង៕

RELATED ARTICLES