ខេត្តព្រៃវែង ៖ សាកសពបុរសម្នាក់ ស្ថិតក្នុងសភាពស្ពាយសាក់កាដូ ពាក់មួកការពារសុវត្ថិភាព អណ្តែតតាមខ្សែទឹកទន្លេ មកទើនៅមាត់ច្រាំង បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចម្តុំអ្នកតាទុំមួល ស្ថិតក្នុងភូមិពោធិ៍រៀងត្បូង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង។
សាកសពបុរសរងគ្រោះខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនៅឡើយ គ្រាន់តែពិនិត្យតាមភិនភាគមានវ័យប្រមាណជាង៤០ឆ្នាំ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋបានប្រទះឃើញសាកសពអណ្តែតទឹក នៅម្តុំអ្នកតាទុំមួល ទើបកើតមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ ភ្លាមៗដែរ៕