Wednesday, July 30, 2025
Homeព័ត៌មានជាតិរត់ភ័យបះសក់! ដើរឃ្វាលក្របី ស្រាប់តែងាកទៅឃើញចងកលើដើមអម្ពិល

រត់ភ័យបះសក់! ដើរឃ្វាលក្របី ស្រាប់តែងាកទៅឃើញចងកលើដើមអម្ពិល

ខេត្តស្វាយរៀង ៖ ក្មេងៗមួយក្រុមកំពុងដើរឃ្វាលក្របីក្បែរវាលស្រែសុខៗ ក៏ស្រាប់តែចោលភ្នែកមើលទៅលើចុងឈើមួយដើម ប្រទះឃើញសាកសពចងកនៅលើដើមអំពិល ក៏នាំគ្នាផ្អើលឆោឡោ រត់បះសក់ដោយនឹកស្មានថា ខ្មោចលង តាមពិតជាសាកសពមនុស្សចងកសម្លាប់ខ្លួនសោះ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុច ភូមិតាតែ ឃុំកំពង់អំពឹល ស្រុករំដួល។

សាកសពបុរសចងកសម្លាប់ខ្លួនខាងលើ មានឈ្មោះទុន វិចិត្រា អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា កូនប្រុសគាត់ បានកើតមានជំងឺប្រចាំកាយយូរឆ្នាំមកហើយ ដោយសារតែដើរផឹកស្រាស្រវឹងអួទីនួជារៀងរាល់ថ្ងៃ ហើយកន្លងមកត្រូវបានក្រុមគ្រួសារ នាំយកទៅព្យាបាលនៅមន្ទីរពេទ្យដែរ តែមិនបានធូរ ស្រាលសោះ។ លុះមកដល់ថ្ងៃ២៨ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះបានដើរចេញបាត់ពីផ្ទះមិនដឹងទៅណា ទោះជាក្រុមគ្រួសារនាំគ្នាដើរតាមស្វែងរកសព្វកន្លែងនៅតែមិនឃើញ។ រហូតមកដល់វេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃដដែល ក៏មានក្មេងឃ្វាលក្របីមួយក្រុមបានរត់មកប្រាប់ថា ប្រទះឃើញជនរងគ្រោះចងកស្លាប់នៅលើដើមអម្ពិល ទើបកើតមានការផ្អើលឆោឡោ នាំគ្នាទៅមើលដល់ទីតាំងកើតហេតុ ក៏ប្រទះឃើញថា ជនរងគ្រោះបានចងកស្លាប់បាត់ទៅហើយ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង៕

RELATED ARTICLES