Wednesday, July 30, 2025
Homeព័ត៌មានជាតិលោកផ្កាយ៣ ស្រីប្តឹងបោកលុយ គំរាមសម្លាប់ប៉េអឹមកោះហៅសាកសួរ

លោកផ្កាយ៣ ស្រីប្តឹងបោកលុយ គំរាមសម្លាប់ប៉េអឹមកោះហៅសាកសួរ

ភ្នំពេញ ៖ សំណុំរឿងលោកផ្កាយ៣ កើត ប៉ូលីន អគ្គនាយករងនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ ដែលត្រូវបានស្ត្រីម្នាក់រស់នៅសហរដ្ឋអាមេរិក លាតត្រដាងផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះ ត្រូវបានកម្លាំងអាវុធហត្ថរាជធានី ភ្នំពេញចាត់វិធានការ កោះហៅលោកផ្កាយ៣រូបនេះ ទៅធ្វើការសាកសួរ និងបំភ្លឺហើយ បន្ទាប់ពីទទួលបានបណ្តឹងពីស្ត្រីខាងលើ។

គួរបញ្ជាក់ថា ថ្មីៗនេះស្ត្រីជាអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិកម្នាក់ បានចេញមុខទម្លាយរឿងរ៉ាវថា លោកផ្កាយ៣ កើត ប៉ូលីន បានបោកប្រាស់លុយរបស់គាត់ និងថែមទាំងគំរាមសម្លាប់គាត់ទៀតផង។

តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហើបឱ្យដឹងថា រឿងក្តីលោកផ្កាយបី កើត ប៉ូលីន អគ្គនាយករងនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ដែលត្រូវនារីម្នាក់នៅអាមេរិក ចោទប្រកាន់ថា បានបោកប្រាស់គាត់រហូតអស់ទឹកប្រាក់ជាង៣ម៉ឺនដុល្លារ ត្រូវប៉េអឹមរាជធានីភ្នំពេញ កំពុងតែចាត់វិធានការតាមផ្លូវច្បាប់ហើយ។ ការចាត់វិធានការនេះ គឺបន្ទាប់ពីស្ត្រីម្នាក់ប្តឹងទៅប៉េអឹមរាជធានីភ្នំពេញ។

ប្រភពដដែលបន្តថា តាមរយៈភស្តុតាង ជាឯកសារវេលុយពីអាមេរិកមកឱ្យលោកផ្កាយ៣ កើត ប៉ូលីន និងតាមរយៈសារឆ្លើយឆ្លងគ្នា រវាងលោកផ្កាយ៣ កើត ប៉ូលីន ជាមួយនារីរងគ្រោះ គឺពិតជាមានឈ្មោះលោកផ្កាយ៣ កើត ប៉ូលីន ទទួលលុយ និងមានឆាតគំរាមនារីរងគ្រោះ ប្រាកដមែន។

អ្នកនាំពាក្យកងរាជអាវុធហត្ថ លើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា ឧត្តសេនីយ៍ឯក កើត ប៉ូលីន ពិតជាត្រូវបានកងរាជអាវុធហត្ថរាជធានីហៅទៅសួរនាំ ក្នុងករណីដែលស្ត្រីម្នាក់ នៅអាមេរិកបានចោទថា ជំពាក់ប្រាក់ជាង៣ម៉ឺនដុល្លារមែន ប៉ុន្តែពុំមានការឃាត់ខ្លួននោះទេ។

ជុំវិញរឿងរ៉ាវអាស្រូវខាងលើនេះ លោកផ្កាយ៣ កើត ប៉ូលីន នៅមិនទាន់បញ្ចោញនូវប្រតិកម្មណាមួយនៅឡើយ ហើយ “នគរធំ” ក៏មិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោកផ្កាយ៣ កើត ប៉ូលីន បាននៅឡើយដែរ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់

RELATED ARTICLES