Saturday, November 8, 2025
Homeព័ត៌មានជាតិក្រសួងមហាផ្ទៃ ស្នើសុំសម្តេចហ៊ុន សែន បំបែកខេត្ត២ផ្សេងទៀត

ក្រសួងមហាផ្ទៃ ស្នើសុំសម្តេចហ៊ុន សែន បំបែកខេត្ត២ផ្សេងទៀត

នៅក្នុងលិខិតមួយរបស់ក្រសួងមហាផ្ទៃ ស្នើសុំសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបំបែកខេត្តផ្សេងទៀតចំនួន២។

ក្នុងលិខិតនោះបានឲ្យដឹងថា “ខ្ញុំយល់ឃើញថា គួរមានការសិក្សាលទ្ធភាពក្នុងការរៀបចំបង្កើតខេត្តចំនួន ០២ ដោះម្បីជួយលើកកម្ពសើប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការជំរុញអភិវឌ្ឍនៅមូលដ្ឋាន និងការផ្តល់សេវាកម្មសារធារណៈ ជូនប្រជាពលរដ្ឋ”។

លិខិតដែលបានបញ្ជាក់ថា ខេត្តថ្មីចំនួន០២ដែលត្រូវស្នើសូមបង្កើតថ្មី ទី១. បំបែកចេញពីខេត្តកណ្តាល និងខេត្តមួយទៀតគឺពិនិត្យលើកត្តាភូមិសាស្ត្រ ទី២. និងប្រជាសាស្ត្ររបស់ស្រុកកោះញែក នៃខេត្តមណ្ឌលគិរី និងស្រុកលំផាត់ នៃខេត្តរតនគិរី៕

RELATED ARTICLES