Tuesday, July 29, 2025
Homeសង្គម និងជីវិតអត់លុយព្យាបាល​ កូនស្រីភ្លើងឆេះរលួយមុខ ម៉ែសំពះសុំជំនួយ

អត់លុយព្យាបាល​ កូនស្រីភ្លើងឆេះរលួយមុខ ម៉ែសំពះសុំជំនួយ

ខេត្តកំពត ៖ ក្រុមគ្រួសារមួយព្រោះតែមានជីវភាពទីទ័លក្រខ្លាំងពេក ទើបឪពុកម្តាយបានសម្រេចចេញទៅស៊ីឈ្នួលគេនៅស្រុកឆ្ងាយ ដោយទុកឱ្យកូនស្រីអាយុ៩ឆ្នាំម្នាក់ ឱ្យនៅផ្ទះមើលថែប្អូន និងរៀបចំដាំបាយទឹកហូបដោយខ្លួនឯង ស្រាប់តែអកុសល ពេលកំពុងដាំបាយហូប ក៏រអិលជើងដួលផ្កាប់មុខចូលឆ្នាំងបាយនៅលើចង្ក្រានកំពុងពុះ បណ្តាលឱ្យឆេះរលាករលួយពេញផ្ទៃមុខ និងដងខ្លួន ប៉ុន្តែដោយជីវភាពទីទ័លក្រពេក ទើបក្រុមគ្រួសារគ្មានលទ្ធភាពព្យាបាល ក៏ដាច់ចិត្តលើកដៃសំពះសុំការសង្គ្រោះពីសប្បុរសជន។

ក្មេងស្រីរងគ្រោះខាងលើនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ទើបនឹងមានអាយុ៩ឆ្នាំ និងមានលំនៅក្នុងខេត្តកំពត។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Vanny Seven កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ បានបង្ហោះរូបថតមួយសន្លឹក បង្ហាញពីស្ថានភាពរបស់ក្មេងស្រីអាយុ៩ឆ្នាំម្នាក់ ដែលត្រូវភ្លើងឆេះរលួយផ្ទៃមុខ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

ជាមួយនេះម្ចាស់គណនីខាងលើ បានបង្ហោះសារមួយថា “ព្រះ! អាណិតប្អូនស្រីខ្លាំងណាស់ សូមមេត្តាជួយប្អូនស្រីផង គ្នាអាយុទើបតែ៩ឆ្នាំទេ ត្រូវរលាកភ្លើងពេញផ្ទៃមុខ គួរឱ្យអាណិតខ្លាំងណាស់ អាសូរ ព្រោះឪពុកម្តាយមិននៅផ្ទះ ទៅធ្វើកម្មករស៊ីឈ្នួលឱ្យគេ ទុកប្អូនស្រីឱ្យមើលប្អូននៅផ្ទះ ប្អូនស្រីនៅដាំបាយ និងមើលប្អូន ហើយត្រូវបានភ្លើងឆេះប្អូនស្រីតែម្តង។ ព្រោះតែជីវភាពគ្រួសារជាអ្នកក្រលំបាក សូមបងប្អូនសប្បុរសជន ដែលចង់ចែករំលែក ឬឧបត្ថម្ភដល់ប្អូនស្រីត្រូវភ្លើងរលាកនេះផង ចែករំលែកម្នាក់ៗបន្តិចបន្តួចតាមសទ្ធា និងទឹកចិត្ត សូមជួយប្អូនផង នេះលេខរបស់ខ្ញុំ ០៩៧ ៥៨៨៨៨៦០ ឬតាមរយៈលេខទូរស័ព្ទរបស់ខ្ញុំ Vanny Seven ក៏បាន ០៨១ ៦៤៤ ៧៣៤…”៕

RELATED ARTICLES