Tuesday, July 29, 2025
Homeព័ត៌មានជាតិចាប់ខ្លួនជើងខ្លាំង៣នាក់ ស៊ីឈ្នួលដុតផ្ទះ ដើម្បីចាប់ដីឱ្យគេ

ចាប់ខ្លួនជើងខ្លាំង៣នាក់ ស៊ីឈ្នួលដុតផ្ទះ ដើម្បីចាប់ដីឱ្យគេ

ខេត្តព្រះសីហនុ ៖ បុរសចំនួន៣នាក់ ដែលត្រូវបានប្រជាពលរដ្ឋស្គាល់មុខថា គឺជាក្រុមជើងខ្លាំងដែលមានជំនាញខាងដើរស៊ីឈ្នួលដុតផ្ទះ ដើម្បីចាប់ដីឱ្យគេ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញខេត្តព្រះសីហនុ ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅក្នុងចំណុចពយម៉ាចូវ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់។

ជើងខ្លាំងទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះអ៊ួន ទូច អាយុ៣៨ឆ្នាំ ស្នាក់នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ទី២-ឈ្មោះឈឹម សារីន ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅសង្កាត់១ ក្រុងព្រះសីហនុ និងទី៣-ឈ្មោះម៉ៅ រិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចពយម៉ាចូវ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ មានករណីដុតផ្ទះមួយ បានកើតឡើង បង្កដោយឈ្មោះអ៊ុក ស៊ីណេត ភេទប្រុស អាយុ២៩ឆ្នាំ មានលំនៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ និងឈ្មោះស្នា ភេទប្រុស មានលំនៅចំណុចស្ពានឆេះ ភូមិអូរត្រេះ សង្កាត់៤ ក្រុងព្រះសីហនុ រួមនឹងបក្សពួក បានយកកាំភ្លើងស្នប់មកបាញ់គំរាមឈ្មោះបូ ឌីណា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរយោធា ស្នាក់នៅកន្លែងកើតហេតុ និងគ្រួសារ ដើម្បីបង្ខំឱ្យជនរងគ្រោះ និងក្រុមគ្រួសារចាកចេញពីផ្ទះ រួចដុត និងវាយបំផ្លាញផ្ទះចោលទាំងស្រុង៕

RELATED ARTICLES