Saturday, November 8, 2025
Homeព័ត៌មានជាតិឃាតកររំលោភវ៉ៃសម្លាប់ រួចបោះសពចូលស្រះទឹក សមត្ថកិច្ចចាប់ខ្លួនបានហើយ

ឃាតកររំលោភវ៉ៃសម្លាប់ រួចបោះសពចូលស្រះទឹក សមត្ថកិច្ចចាប់ខ្លួនបានហើយ

ខេត្តបាត់ដំបង  នៅមុននេះបន្តិច សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យល្មោភកាម រំលោភវ៉ៃសម្លាប់នារីម្នាក់ រួចយកសពបោះចូលក្នុងស្រះទឹក។

ជនសង្ស័យមានឈ្មោះឆុន ឆាន ភេទប្រុស ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ។

នៅពេលនេះ សមត្ថកិច្ចកំពុងសួរចម្លើយជនសង្ស័យនៅឡើយ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ហេតុការណ៍ឃាតកម្មទៅលើនារីម្នាក់ ដែលបានចេញទៅឃ្វាលគោនៅវាលស្រែ រួចក៏បាត់ខ្លួនមិនឃើញត្រឡប់មកផ្ទះវិញសោះ ទើបធ្វើឱ្យក្រុមគ្រួសារ ភ័យឆោឡោ នាំគ្នាតាមទៅរកមើល ក៏ប្រទះឃើញមួកនារីរងគ្រោះនៅក្បែរមាត់ស្រះ ទើបសង្ស័យក៏ចុះរាវរកក្នុងទឹក ស្រាប់តែប្រទះឃើញសាកសពនារីរងគ្រោះស្លាប់ក្នុងសភាពអាក្រាតកាយ ព្រមទាំងមានស្លាកស្នាមវាយដំខ្ទេចក្បាល ទើបសមត្ថកិច្ចបានសន្និដ្ឋានថា នារីរងគ្រោះត្រូវឃាតករអាចជាមនុស្សស្គាល់គ្នា ចាប់រំលោភរួចវាយសម្លាប់បំបិទមាត់។

ហេតុការណ៍ឃាតកម្មដ៏ព្រៃផ្សៃរំលោភរួចវ៉ៃសម្លាប់ បោះសពអាក្រាតកាយចូលក្នុងទឹកស្រះនេះ បានកើតមានការភ្ញាក់ផ្អើលឡើង នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងក្រុមទី២៩ ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ។

នារីរងគ្រោះដែលត្រូវឃាតករមិនស្គាល់មុខ ធ្វើសកម្មភាពចាប់រំលោភ រួចវាយសម្លាប់យ៉ាងឃោរឃៅ មានអាយុ២៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ៕

RELATED ARTICLES