Tuesday, July 29, 2025
Homeព័ត៌មានជាតិប្តីស្រវឹងខឹងប្រពន្ធអត់ឱ្យលុយ វ៉ៃ១ដំបងបាក់ដៃ

ប្តីស្រវឹងខឹងប្រពន្ធអត់ឱ្យលុយ វ៉ៃ១ដំបងបាក់ដៃ

ភ្នំពេញ ៖ បុរសជាប្តីចិត្តកំណាចឃោរឃៅម្នាក់ ឱ្យតែផឹកស៊ីស្រវឹងចេះទៅរករឿងឈ្លោះប្រកែក វាយដំច្រំធាក់ប្រពន្ធមិនស្វាង លុះឃើញប្រពន្ធមិនធ្លាប់ប្តឹងផ្តល់ កាន់តែបានចិត្ត គ្រាន់តែខឹងរឿងសុំលុយប្រពន្ធមិនបានតាមបំណង ក៏ស្រាប់តែស្ទុះទៅទាញដំបង មកវាយសំពងប្រពន្ធ បណ្តាលឱ្យបាក់ដៃ រងរបួសយ៉ាងដំណំ ទីបំផុតក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះនាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍អំពើហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃសណ្តែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

បុរសជាប្តីកំណាចដែលទាញដំបងវាយសំពងប្រពន្ធរហូតដល់បាក់ដៃ មានឈ្មោះសួង ម៉ុល អាយុ២៨ឆ្នាំ មុខរបរលក់ត្រី។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះហ.ស.ម ហៅទុំ អាយុ២១ឆ្នាំ មុខរបរលក់ត្រី។ ប្តីប្រពន្ធអ្នកទាំងពីរ ស្នាក់នៅភូមិព្រៃសណ្តែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ធា ប្តីប្រពន្ធរបស់នាង រស់នៅមិនសូវចុះសម្រុងនឹងគ្នាប៉ុន្មានទេ ដោយសារតែជាប្តី គឺជាមនុស្សប្រមឹក និងញៀនថ្នាំ តែងដើរផឹកស្រាស្រវឹងអួទីនួ និងជក់ថ្នាំជារៀងរាល់ថ្ងៃ ហើយឱ្យតែបែកថ្នាំ ឬស្រវឹងស្រាម្តងៗ តែងរករឿង ប្រើអំពើហិង្សាដាក់នាងជាប្រពន្ធខ្លាំងណាស់ ប៉ុន្តែកន្លងមក នាងចេះតែទ្រាំបៀមទុក្ខតែម្នាក់ឯង មិនដាច់ចិត្តប្តឹងផ្តល់ប្តីកំណាចរូបនេះទេ៕

RELATED ARTICLES