Tuesday, July 29, 2025
Homeព័ត៌មានជាតិបបួលអូនឡើងឋានសួគ៌ក្នុងគុម្ពោតព្រៃរួច ឪតាមទាន់

បបួលអូនឡើងឋានសួគ៌ក្នុងគុម្ពោតព្រៃរួច ឪតាមទាន់

ខេត្តកណ្តាល ៖ យុវជនម្នាក់បានទាក់ទងស្នេហាជាមួយនឹងក្មេងស្រីមិនទាន់គ្រប់អាយុម្នាក់ (អនីតិជន) យ៉ាងស៊ីជម្រៅ រហូតដល់លួងលោមក្មេងស្រីរូបនោះ ទៅបង្កាត់ភ្លើងស្នេហ៍ជាច្រើនលើកច្រើនសារនៅតាមគុម្ពោតព្រៃ ទីបំផុតក៏ត្រូវឪពុកខាងស្រីតាមទាន់ ប្តឹងសមត្ថកិច្ចច្ចាប់ ខ្លួន តែខាងប្រុសដឹងខ្លួនទាន់ ក៏ព្យាយាមរត់គេចខ្លួនជិត១ឆ្នាំ ទើបត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន កាលពីីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅក្នុងភូមិបឹងថ្នល់ ឃុំម្កាក់ ស្រុកអង្គស្នួល។

យុវជនដែលក្លាយខ្លួនជាអ្នកទោសស្នេហាទាំងវ័យក្មេង មានឈ្មោះអ៊ឹម បូរ៉ា អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំ កើតហេតុខាងលើ។ ជនសង្ស័យរូបនេះ ត្រូវបាននគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួល និងនគរបាលប៉ុស្តិ៍ម្កាក់ឃាត់ខ្លួន តាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ៣០០ ដក.បចខ,១៨ ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ របស់លោកសាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល។ ដោយបានចោទប្រកាន់ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ នៅក្នុងភូមិបឹង ថ្នល់ ឃុំម្កាក់ ស្រុកអង្គស្នួល។

នៅចំពោះមុខសមត្ថកិច្ច យុវជនជាជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន បានឆ្លើយសារភាពថា កាលពីជិត១ឆ្នាំមុន ខណៈដែលរូបគេទើបមានអាយុ១៨ឆ្នាំ រូបគេទាក់ទងសុំស្នេហ៍ពីក្មេងស្រីម្នាក់អាយុក្រោម១៥ឆ្នាំ ដែលជាអ្នករស់នៅក្នុងភូមិជាមួយគ្នា រហូតដល់នាងចាញ់ពាក្យលួងលោមបាក់ចិត្តស្រឡាញ់ខ្លួនយ៉ាងងប់ងុល។ បន្ទាប់ពីនាងព្រមស្រឡាញ់បាត់មុខមិនបាន រូបគេក៏ចេះតែល្បួងនាំនាងទៅរួមរ័កមេត្រីយ៉ាងផ្អែមល្ហែម និងត្រេកត្រអាលនៅក្នុងគម្ពោធព្រៃបានម្តង។ លុះក្រោយៗមក ក៏ចេះតែដឹកដៃគ្នាឡីងឋានសួគ៌ តាមគុម្ពោតព្រៃរហូតដល់បានសម្រេចជាបន្តបន្ទាប់ច្រើនដង ដោយមានការយល់ព្រមពីក្មេងស្រីដែលជាដៃគូសង្សារផងដែរ ពោលគឺគ្មានការបង្ខិតបង្ខំអ្វីនោះទេ។

យុវជនជាជនសង្ស័យបន្តថា ក្រោយមកពួកគេឧស្សាហ៍ស្កាត់ជួបរួមរ័កគ្នានៅតាមគម្ពោធព្រៃក្បែរភូមិជាញឹកញាប់ រហូតដល់ចុងក្រោយ ឪពុកខាងស្រីក៏តាមទាន់ រួចក៏ប្តឹងនគរបាលឱ្យជួយអន្តរាគមន៍ចាប់រូបគេ ប៉ុន្តែភ្លាមៗត្រូវរូបគេដឹងខ្លួនទាន់ ក៏បានរត់គេចខ្លួនបាត់ស្រមោល៕

RELATED ARTICLES