Tuesday, July 29, 2025
Homeព័ត៌មានជាតិសម្លាប់ខ្លួនម្តងមិនបានសម្រេច ប្រពន្ធកូនជួយទាន់ ភ្លេចខ្លួនចងកស្លាប់

សម្លាប់ខ្លួនម្តងមិនបានសម្រេច ប្រពន្ធកូនជួយទាន់ ភ្លេចខ្លួនចងកស្លាប់

ខេត្តកំពង់ធំ ៖ បុរសវ័យកណ្តាលម្នាក់ ចូលចិត្តផឹកស្រាខ្លាំងពេក ទើបធ្វើឱ្យក្តៅខួរ គ្រប់គ្រងសតិខ្លួនឯងលែងបាន ក៏ព្យាយាមរត់ទៅចងកសម្លាប់ខ្លួនម្តងរួចមកហើយ ប៉ុន្តែត្រូវប្រពន្ធកូនប្រទះឃើញជួយសង្គ្រោះទាន់ពេល ស្រាប់តែក្រោយមកឆ្លៀតពេលប្រពន្ធកូនភ្លេចខ្លួន បុរសរូបនេះ ក៏បានរត់ទៅចងកសម្លាប់ខ្លួនរហូតបានសម្រេចបំណង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចត្រពាំងតាម៉ែន ស្ថិតក្នុងភូមិស្រង់ ឃុំចំណាលើ ស្រុកស្ទោង។

បុរសដែលចងកសម្លាប់ខ្លួន មានឈ្មោះធន ទៀង អាយុ៥១ឆ្នាំ មានប្រពន្ធឈ្មោះយ៉ាន ហ៊ង អាយុ៥៣ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់គាត់ (ជនរងគ្រោះ) ជាមនុស្សញៀនស្រាស តែងផឹកជាប់ជាប្រចាំ រហូតដល់ជាតិស្រាធ្វើទុក្ខឱ្យក្តៅខួរខ្លាំងពេក គ្រប់គ្រងសតិស្មារតីខ្លួនឯងលែងបាន ធ្លាប់រត់ទៅចងកម្តងរួចមកហើយ តែត្រូវពួកគាត់ជាប្រពន្ធកូន ទៅតាមទាន់យកមកផ្ទះវិញ។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា លុះមកដល់វេលាម៉ោង៦ព្រលប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ គាត់និងកូនៗបាននាំគ្នាចេញទៅមើលគេចាក់ឌីសរឿងនៅផ្ទះអ្នកជិតខាងឈ្មោះយន រហូតដល់ម៉ោង១០យប់ថ្ងៃដដែល ទើបគាត់និងកូនៗត្រឡប់មកផ្ទះវិញ។ លុះមកដល់ផ្ទះ រកប្តីមិនឃើញសោះ ទើបនាំគ្នាដើរតាមរកនិងសួរអ្នកជិតខាងដែរ តែគ្មានអ្នកណាប្រទះឃើញទេ។ ក្រោយពីតាមរកប្តីមិនឃើញ ទើបគាត់ និងកូនៗក៏ត្រឡប់មកផ្ទះដេកវិញទៅ ចាំព្រឹកស្អែកបន្តរកទៀត។

ប្រពន្ធជនរងគ្រោះ បានឱ្យដឹងទៀតថា លុះមកដល់វេលាម៉ោងប្រហែល៨ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ក៏ស្រាប់តែមានអ្នកភូមិ រត់មកប្រាប់ថា បានប្រទះឃើញប្តីគាត់ចងកនៅលើដើមស្វាយ ក្នុងភូមិចាស់ខាងជើងផ្ទះស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍តែម្តង៕

RELATED ARTICLES