Saturday, November 8, 2025
Homeព័ត៌មានជាតិប្រធានមីន សោកស្តាយ និងក្តុកក្តួលចិត្តក្រៃលែង ចំពោះគ្រូបង្ហាត់ឆ្កែ

ប្រធានមីន សោកស្តាយ និងក្តុកក្តួលចិត្តក្រៃលែង ចំពោះគ្រូបង្ហាត់ឆ្កែ

លោកហេង រតនា ដែលជាប្រធានសកម្មភាពកម្ចាត់មីននៅកម្ពុជា (CMAC) នៅព្រឹកថ្ងៃនេះ បានបង្ហោះសារលើហ្វេសប៊ុក សោកស្តាយនិងក្តុកក្តួលចិត្តជំពោះគ្រូបង្ហាត់ឆ្កែមួយរុប ដែលមានឈ្មោះហុីន រតនា ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍។

លោកហេង រតនា បានបង្ហោះសារថា “ខ្ញុំនិងក្រុមជំនាញសុនខសុីម៉ាក់​ទាំង​អស់​ មានការសោកស្តាយនិងក្តុកក្តួលចិត្តក្រៃលែង​ ដោយលោក​ ហុីន​ រតនា​ ជាអ្នកជំនាញសុនខយ៉ាងពិសេស​ មួយរូបមានគ្រោះថ្នាក់ចរាចរ​ រងរបួសធ្ងន់ធ្ងរ”។

លោកបានបន្តថា “ខ្ញុំធ្លាប់សន្ទនាជាមួយគាត់ជាភាសាខែ្មរខ្លះ​ ជាភាសាអង់គ្លេស​ខ្លះ ព្រោះលោកបានរស់នៅនិងធ្វើការយូរនៅសរដ្ឋអាមេរិក​ នឹងមានសមត្ថភាពប្រើប្រាស់ភាសាទាំង២! លោកជាអ្នកជំនាញសុនខកំរិតអន្តរជាតិ”។

ជាចុងក្រោយ លោកបានជូនពរដល់លោកហុីន រតនា ថា “សូមឱយលោក​ហ៊ីន​ រតនា​ បានជាសះស្បើយនិងរឹងមាំឡើងវិញបានឆាប់រហ័ស។ ពួកយើងនឹងចូលរួមចែករំលែកធនធានផ្ទាល់ខ្លួន​ ចូលរួមជាមួយគ្រួសារលោក​ ហុីន​ រតនា​!”។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយជនជាតិចិន ដែលបានបើករថយន្តបើកទៅមុខកិននិងថយក្រោយកិនម្ដងទៀត រហូតបាក់ឆ្អឹងខ្នង ឆ្អឹងស្លាបបមរជៀវ ឆ្អឹងជំនីជាច្រើន។ ជនរងគ្រោះថ្នាក់ត្រូវបានគេស្គាល់ឈ្មោះថា ហុិន រតនា រងរបួសធ្ងន់ នៅតាមបណ្តេាយផ្លូវសហពន្ធ័រុស្សី សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគេាក រាជធានីភ្នំពេញ៕

RELATED ARTICLES