Tuesday, July 29, 2025
Homeព័ត៌មានជាតិទៅពឹងគ្រូដាក់ស្នេហ៍ប្តី កុំឲ្យបែកចិត្ត ដូចទៅឲ្យគ្រូស្នេហ៍រួមរ័កទៅវិញ

ទៅពឹងគ្រូដាក់ស្នេហ៍ប្តី កុំឲ្យបែកចិត្ត ដូចទៅឲ្យគ្រូស្នេហ៍រួមរ័កទៅវិញ

ភ្នំពេញ ៖ គ្រូស្នេហ៍ម្នាក់ត្រូវនគរបាលប៉ុស្តិ៍ចោមចៅ២ ធ្វើការចាប់ខ្លួន និងស្ត្រីជាប្រពន្ធផងដែរ បន្ទាប់ពីស្ត្រីម្នាក់បានចោទថា ប្ដីប្រពន្ធគ្រូស្នេហ៍នេះ បានដឹកនាងតាមឡាន រួចនាំទៅកាន់ផ្ទះសំណាក់ បន្ទាប់មកបុរសជាប្ដីបានរំលោភនាងរហូតបានសម្រេច ថែមទាំងបានបង្គាប់ឱ្យប្រពន្ធរបស់ខ្លួន យកម្រាមដៃទៅរុកដកៗប្រដាប់ភេទនាងលេងថែមទៀតផង នៅពេលដែលនាងទៅពឹងគ្រូជួយដាក់ស្នេហ៍ ដើម្បីឱ្យប្ដីស្រឡាញ់ មិនឲ្យប្តីបែកចិត្តទៅមានស្រីក្រៅ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅក្នុងផ្ទះសំណាក់ ពេជ្រលាភ ដែលមានទីតាំងស្ថិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ។ ភ្លាមៗនោះ នាងមិនបានគិតថា ត្រូវចាញ់បោកគ្រូប៉ោកនោះឡើយ ទើបមិនបានប្ដឹងភ្លាមៗ។ លុះរហូតមកដល់ថ្ងៃទី៣១ ទើបនាងភ្ញាក់ខ្លួនថា ចាញ់បោកគ្រូ២នាក់ប្ដីប្រពន្ធខាងលើ ហើយក៏បានដាក់ពាក្យប្ដឹងទៅនគរបាលប៉ុស្តិ៍ចោមចៅ២ ជួយអន្តរាគមន៍ជាបន្ទាន់។

ជនសង្ស័យខាងលើនោះប្ដីឈ្មោះចាន់ ឈាន អាយុ៣៦ឆ្នាំ ជាគ្រូស្នេហ៍ និងប្រពន្ធឈ្មោះឈា ណូន អាយុ៣១ឆ្នាំ ជាអ្នកលាងម៉ូតូ ស្នាក់នៅផ្ទះជួលស្ថិតនៅក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ ហើយមានស្ត្រីរងគ្រោះអាយុ២៩ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួលនៅក្នុងភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ស្រ្តីជាកម្មការិនីរងគ្រោះរៀបរាប់ថា នាងមានប្ដីរួចហើយ ប៉ុន្តែប្ដីនាងមិនសូវរវីរវល់ជាមួយរូបនាងសោះ ដែលសង្ស័យថា ប្ដីលួចលាក់មានស្រីក្រៅក្បត់ចិត្ត ដោយសារតែបែបនេះទើបនាងរកគ្រូមន្តអាគមន៍ ដាក់ស្នេហ៍បន្ទន់ចិត្តប្ដីឲ្យឈប់គិតស្រីក្រៅ ហើយងាកមកស្រឡាញ់រូបនាងកាន់តែខ្លាំងនោះ។

នៅមុនពេលកើតហេតុ ខណៈដែលនាងកំពុងស្វែងរកគ្រូស្នេហ៍នោះ ស្រាប់តែមានស្ត្រីម្នាក់ទៀតឈ្មោះលូត ផល្លា ជាមិត្តភក្តិរបស់នាងប្រាប់ថា បានស្គាល់គ្រូស្នេហ៍ម្នាក់ឈ្មោះចាន់ ឈាន និងប្រពន្ធឈ្មោះឈា ណូន ពិតជាខ្លាំងពូកែណាស់!

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីឮបែបនេះនាងក៏បានពឹងពាក់ឲ្យស្ត្រីឈ្មោះលូត ផល្លា នាំនាងទៅកាន់ផ្ទះគ្រូស្នេហ៍ខាងលើ ហើយបន្ទាប់ពីបានជួបនិយាយគ្នាជាមួយគ្រូប៉ោកត្រឡិន នោះរួច ស្ត្រីឈ្មោះលូ ផល្លា បានត្រឡប់ទៅផ្ទះមុនបាត់ហើយ ដោយទុកឲ្យនាងបានស្ថិតនៅផ្ទះគ្រូនោះម្នាក់ឯង។

បន្ទាប់មកគ្រូស្នេហ៍ និងប្រពន្ធបាននាំនាងជិះរថយន្តកូរ៉ូឡា ចេញទៅកាន់ផ្សារត្រពាំងថ្លឹង ហៅផ្សារយាយម៉េវ ដើម្បីទិញសម្ភារះផ្សេងៗធ្វើពិធីបញ្ចុះស្នេហ៍សារិកាលិនថោង ។ លុះទិញរួចរាល់ ក៏បាននាំត្រឡប់ទៅវិញ ដោយគ្រូបោករូបនោះគឺជាអ្នកបើកបរ ប៉ុន្តែមិនបានត្រឡប់ទៅផ្ទះវិញទេ បែរជាបើកទៅកាន់ផ្ទះសំណាក់ មួយយីហោ ពេជ្រលាភ ទៅវិញ។

ស្ត្រីខាងលើបានបន្ថែមទៀតថា នៅពេលចូលទៅដល់បន្ទប់ផ្ទះសំណាក់ គ្រូរូបនេះបានរៀបចំធ្វើពិធី និងប្រាប់ឲ្យនាងស្រាតសម្លៀកបំពាក់ចេញឲ្យអស់ពីខ្លួន ហើយគាត់និងប្រពន្ធ ក៏បានស្រាតសម្លៀកបំពាក់រួច គ្រូនេះបានដេកផ្ញារលិង្គ រួចបង្គាប់ឲ្យនាងឡើងអង្គុយពីលើ ហើយក៏បានរំលោភនាងរហូតបានសម្រេចនៅនឹងមុខប្រពន្ធរបស់ខ្លួន ដែលនៅក្បែរនោះតែម្ដង។ ក្រោយពីរំលោភនាងរួច គ្រូនេះមិនទាន់ឲ្យនាងស្លៀកសម្លៀកបំពាក់វិញឡើយ បានបង្គាប់ឲ្យនាងដេក ហើយបង្គាប់ប្រពន្ធរបស់ខ្លួនយកម្រាមដៃរុកដកៗ លេងប្រដាប់ភេទនាងម្តងទៀត ដោយគាត់និយាយថា ធ្វើបែបនេះទើបមន្តអាគមន៍ដាក់ស្នេហ៍ស័ក្ដិសិទ្ធិ ៕

RELATED ARTICLES