Tuesday, July 29, 2025
Homeព័ត៌មានជាតិកូនប្រុស៣ឆ្នាំកើតមហារីក ពេទ្យសម្រេចកាត់ជើងចោល

កូនប្រុស៣ឆ្នាំកើតមហារីក ពេទ្យសម្រេចកាត់ជើងចោល

ភ្នំពេញ ៖ ជារឿងដ៏គួរឱ្យអាណិតអាសូរបំផុត សម្រាប់ក្មេងប្រុសតូចម្នាក់នេះ ដែលទើបនឹងមានអាយុ៣ឆ្នាំ ស្រាប់តែកើតដំបៅបាតជើង (មហារីក) បង្កឱ្យមានការឈឺចុកចាប់យ៉ាងខ្លាំង ចំណែកឪពុកម្តាយមានជីវភាពទីទ័លក្រ គ្មានលទ្ធភាពព្យាបាល និងថែមទាំងត្រូវគ្រូពេទ្យ តម្រូវឱ្យកាត់ជើងចោល ទើបអាចស្រោចស្រង់ជីវិតក្មេងប្រុសរូបនេះបាន ជាហេតុធ្វើឱ្យឪពុកម្តាយរន្ធត់ចិត្តយ៉ាងខ្លាំង និងបានលើកដៃសំពះអំពាវនាវសុំការសង្គ្រោះពីសប្បុរសជន។

ក្មេងប្រុសអភ័ព្វខាងលើនេះ ទើបនឹងមានមានអាយុ៣ខួបប៉ុណ្ណោះ និងកំពុងកើតមានដំបៅត្រង់បានជើង (ជំងឺមហារីកដំណាក់កាលទី១) និងកំពុងប្រឈមនឹងការកាត់ជើងម្ខាងចោល។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ តាំង គីមឡេង កាលពីពេលថ្មីៗនេះ បានបង្ហោះរូបភាពក្មេងប្រុសអភ័ព្វខាងលើ ដែលកំពុងទទួលរងការឈឺចុកចាប់ដោយសារជំងឺមហារីកបាតជើង ព្រមទាំងបានបង្ហោះសារថា “តើមានបងៗណាដឹងពីការព្យាបាលជំងឺមហារីកដំណាក់កាលទី១ទេ? ឪពុករបស់ប្អូនប្រុសស្រក់ទឹកភ្នែកអាណិតកូនរបស់ខ្លួន ដែលអាយុទើបតែ៣ឆ្នាំ ត្រូវមានជំងឺមួយនេះ ហើយអ្វីដែលធ្វើឱ្យឪពុករបស់ប្អូនប្រុសកាន់តែឈឺចាប់ គឺលឺដំណឹងមន្ទីរពេទ្យតម្រូវឱ្យកាត់ជើងចោលទើបអាចព្យាបាលបាន។ សង្ឃឹមអ្នកទាំងអស់គ្នា មេត្តាជួយដល់ប្អូនប្រុសផង បច្ចុប្បន្ននេះ ប្អូនប្រុសកំពុងមកពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យគន្ធរបុប្ផា…”។

បន្ទាប់ពីបានឃើញនូវសារអំពាវនាវសុំការសង្គ្រោះខាងលើនេះ គេឃើញអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានចែករំលែកតៗគ្នា និងបង្ហាញនូវទឹកចិត្តអាណិតអាសូរយ៉ាងខ្លាំងចំពោះក្រុមគ្រួសារទុរគតខាងលើ ពិសេសក្មេងប្រុសអភ័ព្វ ដែលកំពុងប្រឈមនឹងការបាត់បង់ជើងម្ខាង៕

RELATED ARTICLES