Saturday, November 8, 2025
Homeព័ត៌មានជាតិស្ពានអូរគួក ក្បែរព្រំដែនឡាវ ត្រូវទឹកជំនន់វាយប្រហាររហូតដល់បាក់ស្រុក

ស្ពានអូរគួក ក្បែរព្រំដែនឡាវ ត្រូវទឹកជំនន់វាយប្រហាររហូតដល់បាក់ស្រុក

ស្ទឹងត្រែង៖ ស្ពានអូរគួក ស្ថិតក្នុងសៀម​ប៉ាង ខេត្តស្ទឹងត្រែង ក្បែរ​ព្រំដែន​កម្ពុជា​-​ឡាវ បានបាក់ស្រុតខាងក្បាលស្ពាន ខណៈស្ពាននេះធ្វើបាន១ឆ្នាំ មិនទាន់ទាំងសម្ពោធផង កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨។

តាមប្រភពបានឲ្យដឹងថា ស្ពាន​អូរគួកនេះ​ ​ត្រូវជំនន់​ទឹក​ពី​ទំនប់​វា​រី​អគ្គិសនី​នៅ​ប្រទេស​ឡាវផង និងជំនន់​ទឹកភ្លៀង ​ ​បាន​វាយប្រហារ​។​ ទឹកជំនន់ឡើងខ្លាំងបណ្តាលឲ្យទឹក​ហូរ​បុក​បាក់​ច្រោះ​ដី​ក្បាលស្ពាន​ខាងកើត​ បាក់ស្រុត​មួយ​កំណាត់​ទាំងស្រុង។

ចំណែកឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានបង្ហោះសារនៅលើបណ្តាញសង្គមថា “កាលពីវេលាម៉ោង០៣រសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ មានការបាក់ស្រុតក្បាលស្ពាន ឆ្លងទន្លេសេកុង នៅចំណុចបង្គោលលេខ78 ព្រំដែនកម្ពុជា-ឡាវ”។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា “ស្ពានឆ្លងទន្លេសេកុង (ហៅស្ពានអូរគួក) នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ កសាងដោយកំលាំងកងវិស្វកម្មរួចរាល់ជាស្ថាពរហើយ ប៉ុន្តែមិនទាន់សម្ពោធដាក់អោយប្រើប្រាស់នៅឡើយ ស្រាប់តែពេលនេះស្ពាននោះបានបាក់ស្រុតទៅវិញ៕

RELATED ARTICLES