Saturday, November 8, 2025
Homeព័ត៌មានជាតិប្រពន្ធអូនលំបាកខ្លាំង ប្តីឈឺចិត្ត បញ្ចប់ជីវិតដោយក្រមា

ប្រពន្ធអូនលំបាកខ្លាំង ប្តីឈឺចិត្ត បញ្ចប់ជីវិតដោយក្រមា

ខេត្តបាត់ដំបង ៖ បុរសម្នាក់ ព្រោះតែខូចចិត្តរឿងប្រពន្ធរបស់ខ្លួនវក់នឹងល្បែង មិនខំប្រឹងជួយរកស៊ី គិតតែបំផ្លាញអស់ទ្រព្យរបស់ក្នុងផ្ទះ រហូតដល់ជំពាក់បំណុលគេវ័ណ្ឌក ហើយទោះជាប្តីខំហាមឃាត់យ៉ាងណា ក៏មិនព្រមស្តាប់ ទើបបុរសជាប្តិតូចចិត្តខ្លាំងពេក ក៏ដាច់ចិត្តគិតខ្លីចងកបញ្ចប់ជីវិត បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិឆ្កែកូន ឃុំជាខ្លាង ស្រុកស្វាយអន្ទរ។

បុរសគំនិតខ្លីដែលចងកសម្លាប់ខ្លួនរូបនេះ មានឈ្មោះវង្ស ដេត អាយុ៣០ឆ្នាំ មុខរបរជាងសំណង់ មានប្រពន្ធឈ្មោះឆេន សាន អាយុ២៨ឆ្នាំ និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើក្រមាចងកជាប់នឹងធ្នឹមផ្ទះ បណ្តាលឱ្យស្លាប់។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES