Friday, November 7, 2025
Homeព័ត៌មានជាតិលោកយាយអាយុ៦១ ក្លាយជាសពអណ្តែតទឹក បាត់ខ្លួន១យប់

លោកយាយអាយុ៦១ ក្លាយជាសពអណ្តែតទឹក បាត់ខ្លួន១យប់

ខេត្តកណ្តាល ៖ ស្ត្រីវ័យចំណាស់ម្នាក់ ចូលចិត្តផឹកស្រាស្រវឹងជាប់ជាប្រចាំ លុះក្រោយពីផឹកស្រវឹងទោរទន់ ក៏ដើរបាត់ពីផ្ទះពេញ១យប់ ទោះជាកូនចៅនាំគ្នាដើរតាមរកយ៉ាងណា ក៏មិនឃើញសោះ ស្រាប់តែព្រឹកឡើង ក៏ត្រូវបានអ្នកភូមិប្រទះឃើញសាកសពលោកយាយរងគ្រោះ អណ្តែតនៅក្នុងទឹកអូរ ធ្វើឱ្យកើតមានការផ្អើលឆោឡោពេញភូមិ។

ករណីប្រទះឃើញសាកសពស្ត្រីចំណាស់អណ្តែតក្នុងទឹកអូរនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចទឹកអូមួយកន្លែង ស្ថិតក្នុងភូមិកណ្តាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង។

លោកយាយរងគ្រោះដែលត្រូវគេប្រទះឃើញសាកសពអណ្តែតក្នុងទឹកអូរ មានឈ្មោះឡាច សំអឿន អាយុ៦១ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា លោកយាយរងគ្រោះពិតជាស្លាប់ ដោយសារលង់ទឹកប្រាកដមែន ដោយនៅលើដងខ្លួនលោកយាយរងគ្រោះមិនមានស្លាកស្នាមអ្វី គួរឱ្យកត់សម្គាល់ឡើយ។

សាកសពលោកយាយរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES