Monday, July 7, 2025
Homeកីឡាអន្ដរជាតិគ្រូបង្វឹក Real Madrid រិះគន់គម្រោងប្រកួតនៅក្រៅប្រទេស

គ្រូបង្វឹក Real Madrid រិះគន់គម្រោងប្រកួតនៅក្រៅប្រទេស

តាមប្រភពព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨ បានឱ្យដឹងថា លោក Julen  Lopetegui គ្រូបង្វឹកក្លឹបស្តេចស Real Madrid បានរិះគន់គម្រោងប្រកួតនៅបរទេស រវាង Girona និង Barcelona នៅពហុកីឡដ្ឋាន Hard Rock ទីក្រុង Miami សហរដ្ឋអាមេរិក ថ្ងៃទី២៦ ខែមករា ២០១៩ ខាងមុខនេះ ។

លោក Lopetegui អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ញ បាននិយាយថា “ខ្ញុំមិនពេញចិត្តនឹងគម្រោងប្រកួតនៅបរទេសនោះទេ។ វាមិនមានប្រយោជន៍ និងភាពស្មើគ្នានៃការប្រកួត។ គ្រប់ក្រុមទាំងអស់ គួរតែលេងនៅក្នុងពហុកីឡដ្ឋានដូចគ្នា”។

លោកបានបន្តទៀតថា “អាជ្ញាកណ្តាល សហព័ន្ធបាល់ទាត់អាមេរិក យូហ្វា  និងក្រុមប្រឹក្សាគ្រប់គ្រងបាល់ទាត់អាមេរិកខាងជើង ត្រូវតែផ្តល់ការអនុញ្ញាតការប្រកួតឱ្យបានមុន”។

ជាមួយគ្នានេះដែរ លោក Luis Rubiales ប្រធានអាជ្ញាកណ្តាល ធ្លាប់បាននិយាយជំនាស់នៅនឹងគម្រោងនេះម្តងរួចហើយ។

ចំណែកឯសមាគមកីឡាករអេស្ប៉ាញ AFE  ក៏បានប្រឆាំងទៅនឹងគម្រោងនេះ ដោយនិយាយថា សិទ្ធិសម្រេចចុងក្រោយ គឺអាស្រ័យទៅលើកីឡាករ។

ក្របខណ្ឌកំពូលអេស្ប៉ាញ Premera Liga បានយល់ព្រមចុះកុងត្រាជាមួយក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មាន រយៈពេល១៥ឆ្នាំ សម្រាប់ការប្រកួតនៅទឹកដីអាមេរិក មួយរដូវកាល មួយប្រកួត រវាងក្រុម Barcelona និង Girona៕

RELATED ARTICLES