Monday, July 7, 2025
Homeកីឡាអន្ដរជាតិអេហ្ស៊ីប នឹងប្រើបច្ចេកវិទ្យា VAR ក្នុងលីកបាល់ទាត់របស់ខ្លួន

អេហ្ស៊ីប នឹងប្រើបច្ចេកវិទ្យា VAR ក្នុងលីកបាល់ទាត់របស់ខ្លួន

តាមប្រភពព័ត៌មាន Xinhua ចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨ បានឱ្យដឹងថា សមាគមបាល់ទាត់អេហ្ស៊ីប គ្រោងនឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាវីឌីអូជំនួយការអាជ្ញាកណ្តាល Video Assitant Referee (VAR) បន្ទាប់ពីមានរឿងចម្រូងចម្រាស់កើតឡើងអំឡុងការប្រកួតនាពេលកន្លងមក។

នៅក្នុងសេចក្តីថ្លែងការណ៍របស់សមាគមបាល់ទាត់អេហ្ស៊ីប បានឱ្យដឹងថា “សមាគមបានទាក់ទងសមាគមបាល់ទាត់អន្តរជាតិ FIFA ដើម្បីសុំការអនុញ្ញាតដាក់បញ្ចូលប្រពន្ធនេះ នៅក្នុងលីកបាល់ទាត់អេហ្ស៊ីប។

ថ្មីៗនេះ កំហុសអាជ្ញាកណ្តាល បានកើតឡើងទៅលើការប្រកួតជាច្រើនក្លឹប ដែលក្នុងនោះ រួមបញ្ចូលទាំងក្លឹប Ahly ផងដែរ ដែលជាក្លឹបមួយល្បី និងមានលុយច្រើននៅក្នុងក្របខណ្ឌលីកកំពូលអេហ្ស៊ីប។

កាលពីឆ្នាំមុន សមាគមបាល់អេហ្ស៊ីប បានស្នើសុំប្រើប្រព័ន្ធនេះ ប៉ុន្តែ FIFA មិនអនុញ្ញាត ដោយសារបារម្ភខ្លាចគ្មានចំណេះដឹងបច្ចេកវិទ្យាគ្រប់គ្រាន់។

ប្រទេសជាច្រើនបានទទួលយកបច្ចេកវិទ្យា VAR  បន្ទាប់ពីទទួលជោគជ័យក្នុងការប្រកួតបាល់ទាត់ពិភពលោក នៅប្រទេសរុស្ស៊ី។

ប្រទេសដែលលេចមុខមាត់ជាងគេក្នុងការប្រើប្រាស់ប្រព័ន្ធនេះ គឺប្រទសអេស្ប៉ាញ និង អាល្លឺម៉ង់៕

RELATED ARTICLES