Monday, July 7, 2025
Homeកីឡាអន្ដរជាតិBayern ចង់បាន Heung-Min Son ត្រឡប់មកទឹកដីអាល្លឺម៉ង់ វិញ

Bayern ចង់បាន Heung-Min Son ត្រឡប់មកទឹកដីអាល្លឺម៉ង់ វិញ

យោងតាមប្រភពព័ត៌មានបរទេស ចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨ បានឱ្យដឹងថា ក្លឹប Bayern បានចាប់អារម្មណ៍ចង់បានកីឡាករ Heung-Min Son ពីក្លឹបមាន់ខ្នាយមាស Tottenham។

ទោះជាយ៉ាងណាក្តី គេមិនទាន់ដឹងថា ក្លឹប Bayern  ហានឱ្យតម្លៃខ្លួនកីឡាកររូបនេះ ប៉ុន្មានលានដុល្លារនៅឡើយទេ ហើយក្លឹប Tottenham ក៏មិនទាន់មានប្រតិកម្មតបទៅនឹងការចាប់អារម្មណ៍របស់ក្លឹប Bayern នៅឡើយទេ។

កីឡាករវ័យ២៦ឆ្នាំ ត្រូវបាន Tottenham នាំយកពីក្លឹប Leverkusen កាលពីឆ្នាំ២០១៥  ឥឡូវក្លឹប Bayern ចង់បានកីឡាកររូបនេះវិលត្រឡប់ទៅទឹកដីអាល្លឺម៉ង់វិញ។ ខណៈដែលក្លឹប Bayern កំពុងជួបវិបត្តិកីឡាកររបួស និងវ័យចំណាស់ ដូចជា កីឡាករ Franck Ribery និងកីឡាករ Arjen Robben អ្នកទាំង២អាយុកាន់តែច្រើន ខណៈកីឡាករ Kingsley Coman របួសកជើង ត្រូវឈប់សម្រាករយៈពេល១ឆ្នាំ។

រយៈពេល៣ឆ្នាំ នៅជាមួយ Tottenham ស៊ុតបាល់បាន៣០គ្រាប់ ក្នុងការបង្ហាញវត្តមាន១០១ប្រកួត៕

RELATED ARTICLES