Monday, July 7, 2025
Homeកីឡាអន្ដរជាតិគ្រូបង្វឹក Chelsea មានទំនុកចិត្តថា Hazard អាចឈ្នះស្បែកជើងមាស

គ្រូបង្វឹក Chelsea មានទំនុកចិត្តថា Hazard អាចឈ្នះស្បែកជើងមាស

តាមប្រភពព័ត៌មានពីគេហទំព័របរទេស ចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨ បានឱ្យដឹងថា លោក Maurizio Sarri គ្រូបង្វឹកក្លឹបតោខៀវ Chelsea បាននិយាយថា ខ្សែប្រយុទ្ធ Eden Hazard អាចឈ្នះពានរង្វាន់ស្បែកជើងមាស រដូវកាលនេះ។

កីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិក រកគ្រាប់បាល់បាន៣គ្រាប់ កាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅ ក្នុងការប្រកួតឈ្នះ Cardiff  ៤-១។

គិតមកទល់ពេលនេះ Hazard កំពុងតែនាំមុខគេ ក្នុងការរកគ្រាប់បាល់បញ្ចូលទីបាន៥គ្រាប់។

ឆ្លើយតបទៅនឹងអ្នកកាសែត ដែលបានសួរក្រោយដឹកនាំឈ្នះក្លឹប Cardiff តើ Hazard អាចឈ្នះស្បែកជើងមាស?

លោក Sarri បានឆ្លើយថា “ខ្ញុំគិតថា គាត់អាចមានឱកាសធ្វើបាន”។

លោកបានបន្តទៀតថា “ខ្ញុំបាននិយាយជាមួយ Hazard រួចហើយថា គាត់អាចរកគ្រាប់បាល់បាន៤០គ្រាប់ មានឱកាសស្វែងរកជើងមាស សម្រាប់រដូវកាលនេះ”។

ជាងនេះទៅទៀត លោក Sarri  បានឱ្យដឹងទៀតថា “ប្រសិនបើគាត់នៅតែរក្សាទម្រង់ លេងបានល្អដូចនេះ ប្រាកដណាស់នឹងបានពាក់ស្បែកជើងមាស”៕

RELATED ARTICLES