Monday, July 7, 2025
Homeកីឡាអន្ដរជាតិReal Madrid គ្រោងចំណាយ៤៣២លានដុល្លារ ទិញកីឡាករ២រូបពី Paris SG

Real Madrid គ្រោងចំណាយ៤៣២លានដុល្លារ ទិញកីឡាករ២រូបពី Paris SG

តាមប្រភពព័ត៌មាន The Sun ចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨ បានឱ្យដឹងថា ក្លឹប Real Madrid គ្រោងនឹងចំណាយលុយ៣៣០លានផោន ស្មើនឹងជាង៤៣២លានលានដុល្លារ សម្រាប់ប្រមាញ់យកកីឡាករឆ្នើម២រូប ពីក្លឹបបាល់ទាត់អ្នកមានបារាំង Paris SG គឺកីឡាករ Mbappe និងកីឡាករ  Neymar។

កាលពីររដូវកាលដោះដូរកន្លងទៅ ក្លឹប Real Madrid មិនអាចនាំយកកីឡាករណាមួយ ក្នុងចំណោមអ្នកទាំង២ មកកាន់ទឹកដីអេស្ប៉ាញបានទេ  បើទោះជាគេបាត់បង់កីឡាករ Christino Ronaldo ដែលផ្ទេរទៅលេងឱ្យក្លឹបបង្កង់ Juventus។

ក្លឹប Real Madrid  តាមប្រមាញ់យក Neymar ម្តងរួចទៅហើយ តែបានបរាជ័យ។

ទោះជាយ៉ាងណាក្តី សម្រាប់រដូវដោះដូរខែមករា ខាងមុខនេះ ក្លឹប Real Madrid ត្រូវការខ្សែប្រយុទ្ធជាចាំបាច់សម្រាប់ពង្រឹងក្លឹបប្រជែងយកជើងឯកជាមួយ Barcelona។

ទាក់ទងទៅនឹងបញ្ហានេះ គេមិនទាន់ឃើញមានប្រតិកម្មបែបណានៅឡើយទេ ពីក្លឹប Paris SG ប៉ុន្តែកាលពីសប្តាហ៍មុន លោក Nasser Al-Khelaifi ប្រធានក្លឹប Paris SG បានព្រមានក្លឹប Real Madrid កុំព្យាយាមតាមប្រមាញ់កីឡាករ Neymar៕

RELATED ARTICLES