Friday, May 29, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លៀងខ្យល់កន្ត្រាក់ ខូចខាតផ្ទះ ២៨ខ្នង

ភ្លៀងខ្យល់កន្ត្រាក់ ខូចខាតផ្ទះ ២៨ខ្នង

ខេត្តស្វាយរៀង ៖ ភ្លៀង ១មេធំ លាយទៅដោយខ្យល់កន្ត្រាក់ បានបោកបក់ បណ្តាលឱ្យដួលរលំ និង របើកដំបូលផ្ទះប្រជាពលរដ្ឋ នៅស្រុករមាសហែក សរុបចំនួន ២៨ខ្នង ក្នុងនោះ ៤ខ្នង បានបាក់រលំទាំងស្រុង ចំ ណែក ២៤ខ្នងទៀត បានប៉ើងរបើកដំបូល តែសំណាងល្អ មិនមានមនុស្សគ្រោះថ្នាក់។

យោងតាមអាជ្ញាធរស្រុក បានឱ្យដឹងថា ហេតុការណ៍គ្រោះធម្មជាតិនេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង១៥នាទី រសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅក្នុងឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយ រៀង។

តាមរបាយការណ៍របស់អាជ្ញាធរ បានបញ្ជាក់ថា ផ្ទះរបស់ប្រជាពលរដ្ឋដែលរងការខូចខាត មានចំនួន ៣ភូមិ រួមមាន ១-ភូមិព្រៃគ្រញូង ២-ភូមិបឹតទឹង និង៣-ភូមិល្បើក ស្ថិតក្នុងឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង។

របាយការណ៍ដដែល បន្តថា ផ្ទះដែលរងគ្រោះធ្ងន់ រួមមាន ទី១-ម្ចាស់ផ្ទះ ឈ្មោះប៊ឹម ថន អាយុ៣២ឆ្នាំ ប្រពន្ធឈ្មោះម៉ៅ កុសល អាយុ៣១ឆ្នាំ ខូចខាតរបើកដំបូលផ្ទះប្រក់ក្បឿង ចំនួន១៥០សន្លឹក និងខូចខាតដំបូលតារាងបាល់ទះ ទាំងស្រុង ដែលមានទំហំ ៤០ម៉ែត្រ គុណនឹង ១៥ម៉ែត្រ ប្រក់ស័ង្កសី។ ទី២-ម្ចាស់ផ្ទះ ឈ្មោះព្រំ សំ ណាង អាយុ៤៤ឆ្នាំ ប្រពន្ធឈ្មោះឡាញ់ ខ្នា អាយុ៣៩ឆ្នាំ ខូចខាតផ្ទះថ្ម ប្រក់ស័ង្កសី ទំហំ៤ម៉ែត្រ គុណនឹង៦ម៉ែត្រ ខូចខាតដំបូលទាំងស្រុង។ ទី៣-ម្ចាស់ផ្ទះ ឈ្មោះព្រំ វ៉ន អាយុ៧២ឆ្នាំ ប្រពន្ធឈ្មោះចាប សាមាន អាយុ៦៨ឆ្នាំ ខូច ខាត ផ្ទះឈើ ប្រក់ក្បឿង ទំហំ ៨ម៉ែត្រ គុណនឹង ១០ម៉ែត្រ របើកដំបូលទាំងស្រុង និងរបើកជញ្ជាំងមួយចំហៀង។ ទី៤-ម្ចាស់ផ្ទះ ឈ្មោះសិន សាវន អាយុ៤៤ឆ្នាំ ប្រពន្ធឈ្មោះម៉ែក យេត អាយុ៤៧ឆ្នាំ ផ្ទះឈើប្រក់ស័ង្កសី របើក ដំបូលទាំងស្រុង។ ទី៥-ម្ចាស់ផ្ទះ ឈ្មោះគង់ ម៉ុន អាយុ៤៤ឆ្នាំ ប្រពន្ធឈ្មោះសុំ សំអាង អាយុ៣៦ឆ្នាំ ផ្ទះតៀមប្រក់ស័ង្កសី ទំហំ ១២ម៉ែត្រ គុណនឹង ៧ម៉ែត្រ ខូចខាតដំបូលទាំងស្រុង។

សរុបទាំងអស់ ផ្ទះដែលរងការខូចខាត មានចំនួន២៨ខ្នងផ្ទះ ក្នុងនោះ បាក់រលំខូចខាតទាំងស្រុង មានចំនួន ៤ ខ្នងផ្ទះ ខូចខាតមធ្យម ៣ខ្នងផ្ទះ និងខូចខាតស្រាល ២១ខ្នងផ្ទះ ប៉ុន្តែមិនមានរងគ្រោះថ្នាក់ដល់មនុស្សនិងសត្វ នោះទេ៕

RELATED ARTICLES