Friday, May 29, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបល្បែងនៅផ្សារចិន ឃាត់ខ្លួនជាង១០០នាក់

បង្ក្រាបល្បែងនៅផ្សារចិន ឃាត់ខ្លួនជាង១០០នាក់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ មួយកន្លែងទ្រង់ទ្រាយធំ ដោយឃាត់ខ្លួនមនុស្សប្រុសស្រី ជាង១០០នាក់ ក្នុងនោះមានទាំងជនជាតិខ្មែរ និងជនបរទេស។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅតំបន់ផ្សារចិន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ដោយកម្លាំងសមត្ថកិច្ច បានឡោមព័ទ្ធនិងចុះឆែកឆេរទៅលើទីតាំងសង្ស័យខាងលើ។

តាមប្រភពព័ត៌មានពីកន្លែងប្រតិបត្តិការ បានឱ្យដឹងថា ទីតាំងនេះ ត្រូវបានសង្ស័យបើកលេងល្បែងស៊ីសងខុស ច្បាប់ ជាយូរមកហើយ និងមានមនុស្សចេញចូលយ៉ាងច្រើន ជាពិសេសនៅពេលយប់។ ក្នុងអំឡុងពេលចុះបង្ក្រាប សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងនាំខ្លួនមនុស្សប្រុសស្រី ជាច្រើននាក់ ទៅសាកសួរ។

ប្រតិបត្តិការនេះ បានបន្តអស់រយៈពេលជាច្រើនម៉ោង ចាប់ពីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ រហូតដល់វេលាម៉ោង ៤និង៣០នាទី ទៀបភ្លឺ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ទើបបញ្ចប់ ដោយសមត្ថកិច្ចបាននាំខ្លួនមនុស្ស ជាង១០០នាក់ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធី៕

RELATED ARTICLES