ភ្នំពេញ ៖ ស្ត្រីសង្ស័យម្នាក់ ជាមុខសញ្ញាឆបោក ទម្លាក់យោង កំពុងដើររកទីតាំងធ្វើសកម្មភាព ស្រាប់តែគាប់ជួនជួបនឹងកម្លាំងសមត្ថកិច្ចល្បាត ប្រទះឃើញសង្ស័យ ឃាត់សាកសួរ ដឹងថា ជាមុខសញ្ញាទម្លាក់យោង ក៏ចាប់ឃាត់ខ្លួនភ្លាមៗ។

ការបង្ក្រាបជនសង្ស័យទម្លាក់យោងនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្លូវបេតុង ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ស្ត្រីសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ លាង ធី អាយុ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ។កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានចុះប្រតិបត្តិការ ឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោក ទម្លាក់យោង នៅចំណុចផ្លូវបេតុង ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនសង្ស័យ ឈ្មោះ លាង ធី ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រោមការដឹកនាំនិងអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមផែនការរបស់លោកឧត្តម សេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌកំបូល បានបន្តចុះល្បាតនៅក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ។ ជាក់ស្តែង នៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្លូវបេតុង ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំ បូល រាជធានីភ្នំពេញ កម្លាំងល្បាត ប្រទះប្រទះឃើញស្ត្រីម្នាក់ គួរឱ្យសង្ស័យ ក៏បានធ្វើការឃាត់សាកសួរ ទើប ដឹងថា ស្ត្រីរូបនេះ គឺជាមុខសញ្ញាឆបោក (ទម្លាក់យោង) ក៏បានឃាត់ខ្លួន នាំយកមកសាកសួរ។
ស្ត្រីសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនីតិវិធី។ប្រជាពលរដ្ឋបានសម្តែងការគាំទ្រចំពោះចំណាត់ការរហ័សរបស់សមត្ថកិច្ច ខណៈបទល្មើស “ទម្លាក់យោង” នៅតែបន្តកើតមានជារឿយៗ និងនៅតែមានជនរងគ្រោះ ជាបន្តបន្ទាប់ ធ្វើឱ្យបាត់បង់ទ្រព្យសម្បត្តិ ដោយមិនដឹងខ្លួន។ ជាមួយនេះ សាធារណជន បានអំពាវនាវដល់សមត្ថកិច្ច សូមបន្តរឹតបន្តឹង និងបង្ក្រាបឱ្យបានខ្លាំងក្លាបន្ថែមទៀត ចំពោះមុខសញ្ញាឆបោកគ្រប់រូបភាព ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម៕