Saturday, May 30, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរន្ទះបាញ់គោ ងាប់១៩ក្បាល

រន្ទះបាញ់គោ ងាប់១៩ក្បាល

ខេត្តរតនគិរី ៖ សត្វគោប្រជាពរលដ្ឋ ចំនួន២ភូមិ ក្នុងឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ដែលម្ចាស់បានចងឱ្យស៊ីស្មៅ  ស្រាប់តែត្រូវរន្ទះបាញ់ បណ្តាលឱ្យងាប់ សរុបចំនួន១៩ក្បាល។

យោងតាមប្រភពពីមន្ទីរព័ត៌មានខេត្តរតនគិរី បានប្រកាសឱ្យដឹង កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ថា សូមកសិករមានប្រុងប្រយ័ត្ន រន្ទះបាញ់គោ ងាប់១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី។

តាមរបាយការណ៍របស់រដ្ឋបាលឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី បានបង្ហាញថា ករណីគ្រោះធម្មជាតិ រន្ទះបាញ់សត្វគោ នេះ បានកើតឡើង កាលីវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បណ្តាលឱ្យសត្វគោ ចំនួន១៩ក្បាល ងាប់ភ្លាមៗ ក្នុងនោះនៅភូមិថ្មី ចំនួន៩ក្បាល និងភូមិស្រែឈូក ចំនួន១០ ក្បាល។

គួរបញ្ជាក់ថា រន្ទះបាញ់ គឺជាបាតុភូតធម្មជាតិកើតឡើង ដោយសារភាពខុសគ្នានៃបន្ទុកអគ្គិសនី ក្នុងពពក និងផ្ទៃដី ហើយគោដែលនៅទីវាល ឬនៅក្រោមដើមឈើ គឺជាចំណុចស្រូប ឬចំណុចប្រសព្វនៃប៉ូលអគ្គិសនី ដែលងាយរងគ្រោះបំផុត។ ជាក់ស្តែង ករណីរន្ទះបាញ់គោ ១៩ក្បាល ងាប់ខាងលើ គឺជាការខាតបង់ទ្រព្យធនដ៏ធំមួយសម្រាប់កសិករ។ ដូច្នេះសូមប្រជាកសិករ មានការប្រុងប្រយ័ត្ន នៅដើមរដូវវស្សានេះ អាចនឹងមានភ្លៀងផ្គររន្ទះច្រើន៕

RELATED ARTICLES