Saturday, May 30, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមត្រីងាប់រាប់តោន ក្នុងបឹងអភិរក្សតាមោក

ត្រីងាប់រាប់តោន ក្នុងបឹងអភិរក្សតាមោក

ខេត្តសៀមរាបៈ ត្រីងាប់ច្រើន ជាបន្តបន្ទាប់ អណ្តែតពេញផ្ទៃទឹក នៅក្នុងបឹងអភិរក្សតាមោក ផ្អើលដល់ប្រជា ពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ច និងមន្ត្រីជំនាញ ចុះទៅពិនិត្យស្រាវជ្រាវ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ស្ថិតក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

តាមប្រភពសហគមន៍នេសាទកំពង់ឃ្លាំង បានឱ្យដឹងថា ត្រី ចាប់ផ្តើមងាប់ ជាបន្តបន្ទាប់ អណ្តែតពេញទឹក ក្នុងតំបន់អភិរក្ស តាំងពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ មកម៉្លេះ រហូតមកដល់ព្រឹកថ្ងៃទី២៨ ត្រីងាប់ កាន់តែច្រើនទ្វេដង។

បាតុភាពខាងលើ ត្រូវបានអាជ្ញាធរ សមត្ថកិច្ចជំនាញខណ្ឌរដ្ឋបាលជលផលសៀមរាប បានចុះទៅពិនិត្យជាក់ ស្តែង និងលទ្ធផលគឺការងាប់របស់ត្រី បណ្តាលមកពីកង្វះអុកស៊ីសែន ក្នុងទឹក ដោយកត្តាធម្មជាតិ បម្រែបម្រួលអាកាសធាតុ ខណៈកម្ពស់ទឹក នៅតំបន់អភិរក្ស បានរីងរាក់ នៅសល់ត្រឹមប្រមាណពី ០,១០ម៉ែត្រ ទៅ០,៤០ម៉ែត្រប៉ុណ្ណោះ។ លើសពីនេះ ពុំមានខ្យល់បក់ ដែលធ្វើឱ្យស្ថានភាពទឹកហប់ខ្លាំង និងបណ្តាលឱ្យកង្វះអុកស៊ីសែន ក្នុងទឹក ទើបធ្វើឱ្យត្រីងាប់ ជាបន្តបន្ទាប់បែបនេះ។

អាជ្ញាធរពាក់ព័ន្ធ បានចុះពិនិត្យទីតាំងកើតហេតុដោយផ្ទាល់ ឃើញថា ត្រីងាប់ ជាច្រើន ប្រមាណជាង២តោន មានដូចជា ៖ ត្រីរៀល ត្រីក្រុស ត្រីឆ្ពិន ត្រីខ្មាន់ ត្រីឆ្លាំង និងត្រីក្រពាត់៕

RELATED ARTICLES