Saturday, May 30, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរោងចក្រផលិតបរិក្ខារពេទ្យ ភ្លើងឆេះ

រោងចក្រផលិតបរិក្ខារពេទ្យ ភ្លើងឆេះ

ខេត្តស្វាយរៀង ៖ រោងចក្រផលិតគ្រឿងបរិក្ខារពេទ្យ និងផលិតថ្នាំលាប ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង២ ក្រុងបាវិត ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការខូចខាតអស់ទាំងស្រុង និងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ប្រើពេលជិត ៣ម៉ោង ទើបគ្រប់គ្រងស្ថានការណ៍បាន។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងប្រមាណ១១ព្រឹក នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅចំ ណុចរោងចក្រផលិតគ្រឿងបរិក្ខារពេទ្យ និងផលិតថ្នាំលាប ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង២ ក្នុងភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញអណ្តាតភ្លើងបានឆេះយ៉ាងសន្ធោសន្ធៅ និងមានផ្សែងខ្មៅហុយយ៉ាងខ្លាំង ខណៈកម្មករត្រូវបានជម្លៀសចេញទៅកាន់ទីមានសុវត្ថិភាពភ្លាមៗ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ រួមមានកងកម្លាំងនគរបាល ប៉េអឹម និងក្រុមពន្លត់អគ្គិភ័យ បានចុះអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ដើម្បីគ្រប់គ្រងស្ថានការណ៍ និងទប់ ស្កាត់មិនឱ្យអណ្តាតភ្លើងរាលដាលទៅកាន់រោងចក្រនៅជិតខាង។

រហូតមកដល់វេលាម៉ោង ១និង៥៥នាទីរសៀលថ្ងៃដដែល ទើបអគ្គិភ័យខាងលើ បានរលត់ជាស្ថាពរ តែរោងចក្រទាំងមូល រួមនងសម្ភារៈ និងទ្រព្យសម្បត្តិខាងក្នុងរោងចក្រ ត្រូវបានឆេះខូចខាតអស់ទាំងស្រុងទៅហើយ។សមត្ថកិច្ច បញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីអគ្គិភ័យកើតឡើង នៅចំណុចខាងលើភ្លាម កម្លាំងជំនាញបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង រថយន្តអធិការនគ បាលក្រុងបាវិត រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថក្រុង- ខេត្ត បានចេញអន្តរាគមន៍នៅកន្លែងកើតហេតុភ្លាមៗ និងប្រើប្រាស់ពេលជាង ៣ម៉ោង ទើបអាចបាញ់ពន្លត់ភ្លើងបានទាំងស្រុង តែអគាររោងក្រដែលមានផ្ទុក សាំងក្រអូបច្រើន ទើបធ្វើឱ្យការឆាបឆេះខ្លាំង មិនអាចគ្រប់គ្រង និងពន្លត់ទាន់ពេល។

ករណីនេះដែរ សមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុបង្កឱ្យកើតមានអគ្គិភ័យនេះនៅឡើយ ខណៈកំពុងតែធ្វើការស្រាវជ្រាវ៕

RELATED ARTICLES