Sunday, June 15, 2025
Homeចរាចរណ៍ស្រីស្អាតបុកគូ---/ទគេ បែ.../កក្បាលខ្លួនឯង

ស្រីស្អាតបុកគូ—/ទគេ បែ…/កក្បាលខ្លួនឯង

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ ជិះម៉ូតូ ១គ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅបុកពីក្រោយម៉ូតូរ៉ឺម៉កអេតចាយ ១គ្រឿង ពេញទំហឹង បណ្តាលឱ្យដួល រងរបួស បែកក្បាល រងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ទល់មុខ KTV ឌីយ៉ាម៉ង់ធាល ដែលស្ថិតតាមបណ្តោយផ្លូវ១៧៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស ២នាក់ ជិះម៉ូតូ ១គ្រឿង មានសណ្តោងរ៉ឺម៉កអេតចាយ ធ្វើដំណើរក្នុងទិសដៅពីលិច ទៅកើត លុះមកដល់ចំណុចផ្លូវ១៧៣ ក៏បានឈប់ ដើម្បីរើសអេតចាយនៅចិញ្ចើមផ្លូវក្បែរនោះ លុះបន្តិច ក្រោយមកមាននារីវ័យក្មេងម្នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាក Zoomer-X ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JR-6383 បានជិះបោះពួយក្នុងល្បឿនលឿន ទិសដៅស្របគ្នា លុះមកដល់ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករ៉ឺម៉កអេតចាយ ពីក្រោយពេញទំហឹង បណ្តាលឱ្យម៉ូតូដួល រងការខូចខាត ព្រមទាំងធ្វើឱ្យនារីរូបនោះ ដួលបោកបែកក្បាលហូរឈាម និងត្រូវបានដឹកតាមរថយន្តសាមុយ យកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ភ្លាមៗ។ ដោយឡែកខាងម៉ូតូរ៉ឺម៉កអេតចាយវិញ មិនមានខូចខាត ឬអ្នករងរបួសដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅធ្វើការវាស់វែង រួចអូសយកមធ្យោបាយទាំង២គ្រឿង ទៅរក្សាទុក រង់ចាំដំណោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES