Wednesday, June 18, 2025
Homeចរាចរណ៍ចិនបើកឡានបុ.../កកង់៣ក្រឡាប់ សង៤០០ ដុល្លារ

ចិនបើកឡានបុ…/កកង់៣ក្រឡាប់ សង៤០០ ដុល្លារ

ភ្នំពេញ ៖ បុរសជនជាតិចិន ម្នាក់បើករថយន្ត ១គ្រឿង ដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកពីក្រោយម៉ូតូកង់បី ១គ្រឿង ពេញទំហឹង បណ្តាលឱ្យក្រឡាប់ សំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកជិះក្នុងកង់បី។ លុះក្រោ យកើតហេតុ ជនជាតិចិន ជាអ្នកបើកបររថយន្តបង្កហេតុ បានចុះមកធ្វើការសម្របសម្រួល សងសំណងទៅភាគីម៉ូតូកង់បី ចំនួន៤០០ដុល្លារ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ២១៧ ទល់មុខផ្សារស្ទឹងមានជ័យចាស់ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បានបើកម៉ូតូកង់បី ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IT-7122 ដឹកកូនស្រីម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីកើត ទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសជនជាតិចិនម្នាក់ បានបើករថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ឡង់គ្រីសឺរ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AH-8559 ធ្វើដំណើរក្នុងទិសដៅស្របគ្នា រួចជ្រុលទៅបុកម៉ូតូកង់បី ពីក្រោយ បណ្តាលឱ្យក្រឡាប់បះជើង តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ក្រោយកើតហេតុ ភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នា ដោយខាងភាគីរថយន្តបង្កហេតុ បានសង សំណងទៅខាងម៉ូតូកង់បី ចំនួន៤០០ដុល្លារ ដើម្បីបញ្ចប់រឿង៕

RELATED ARTICLES