Tuesday, November 11, 2025
Homeចរាចរណ៍មន្ត្រីប៉ូលិស ជិះម៉ូតូបុកស្ពាន ធ្លាក់ចូលទឹក លង់ស្លាប់

មន្ត្រីប៉ូលិស ជិះម៉ូតូបុកស្ពាន ធ្លាក់ចូលទឹក លង់ស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ ជាមន្ត្រីនគរបាលនៅនាយកដ្ឋានអត្តសញ្ញាណកម្ម បានជិះម៉ូតូ ១គ្រឿង ក្នុងល្បឿនលឿន មិនប្រយ័ត្ន ជ្រុលទៅបុកបង្កាន់ដៃស្ពាន បណ្តាលឱ្យធ្លាក់ទាំងម៉ូតូ និងមនុស្ស ចូលទៅក្នុងទឹកប្រឡាយលូក្រោមស្ពាន បាក់ក លងទឹកស្លាប់នៅហ្នឹងកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវ៣៦៩ ត្រង់ចំណុចស្ពានព្រែកប្រា ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ជនរងគ្រោះដែលបាត់បង់ជីវិត មានឈ្មោះថោង រតនា ភេទប្រុស អាយុ៤១ឆ្នាំ ជាមន្ត្រី នគរបាលជាតិមានឋាន ន្តរស័ក្តិវរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) តួនាទីនាយរងការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃនាយកដ្ឋានអត្តសញ្ញាណកម្ម មានលំនៅ ម្តុំវត្តកម្សាន្ត ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាក PG-1 ពាក់ស្លាកលេខ ភ្នំពេញ 1LV-4563 តែម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវ៣៦៩ ទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះពេលមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកបង្កាន់ដៃស្ពានព្រែកប្រា ពេញទំហឹង ធ្វើឱ្យធ្លាក់ទាំងម៉ូតូ និងមនុស្ស ចូលទៅក្នុងទឹកប្រឡាយលូ ហើយភ្លាមនោះក៏មានបងប្អូនប្រជាពលរដ្ឋក្បែរខាង បាននាំគ្នាជួយលើកជនរងគ្រោះមកលើគោកវិញដែរ តែអកុសល ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ឱ្យចុះមកធ្វើការវាស់ វែង យកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ជាបណ្តោះសន្ន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃ ណី៕

RELATED ARTICLES