Saturday, January 10, 2026
Homeចរាចរណ៍ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ ថយចុះជិត៥០០ករណី

ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ ថយចុះជិត៥០០ករណី

ភ្នំពេញ ៖ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ថា ក្នុងឆ្នាំ២០២៥ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានថយចុះ ៤៩៩លើក ស្មើ ១៨ភាគរយ ដែលជាផ្នែកមួយដ៏ធំនៃ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ឱ្យមានចំនួនកាន់តែតិច។

លោក ផន រឹម បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៥ ប្រៀបធៀបនឹងប្រចាំឆ្នាំ២០២៤ ៖

– គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក មានចំនួន ២៣៤៥/២៨៤៤លើក ថយ ៤៩៩លើក ស្មើនឹង ១៨ភាគរយ

– អ្នកស្លាប់ ១៤៦៧/១៥០៩នាក់ ថយ ៤២នាក់ ស្មើនឹង ៣ភាគរយ

– របួសធ្ងន់ ១៨៦៩/២២៧៣នាក់ ថយ ៤០៤នាក់ ស្មើនឹង ១៨ភាគរយ

– របួសស្រាល ១៣៤៤/១៤៤៧នាក់ ថយ ១០៣នាក់ ស្មើនឹង ៧ភាគរយ

– មិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ ២០៦៨/២៤៧៧នាក់ ថយ ៤០៩នាក់ ស្មើនឹង ១៧ភាគរយ

លោក ផន រឹម បានសង្កត់ធ្ងន់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៥ ប្រៀបធៀបនឹងប្រចាំឆ្នាំ២០២៤ ៖

– ល្បឿន ១១៤៩/១១៥៦លើក ថយ ៧លើក ស្មើនឹង ១ភាគរយ

– មិនគោរពសិទ្ធិ ៤៩១/៦៤៩លើក ថយ ១៥៨លើក ស្មើនឹង ២៤ភាគរយ

– មិនប្រកាន់ស្តាំ ២៥៨/២៦៨លើក ថយ ១០លើក ស្មើនឹង ៤ភាគរយ

– ប្រជែងគ្រោះថ្នាក់ ១៥៤/២១៥លើក ថយ​ ៦១លើក ស្មើនឹង ២៨ភាគរយ

– បត់គ្រោះថ្នាក់ ១០១/២២១លើក ថយ ១២០លើក ស្មើនឹង ៥៤ភាគរយ

– ស្រវឹង ៨៥/១០៥លើក ថយ ២០លើក ស្មើនឹង ១៩ភាគរយ

– ងងុយ ១៩/២៩លើក ថយ ១០លើក ស្មើនឹង ៣៤ភាគរយ

– កត្តាយាន ៣៣/១១៤លើក ថយ​ ៨១លើក ស្មើនឹង ៧១ភាគរយ

– មិនគោរពភ្លើងសញ្ញា ៤០/៣៣លើក កើន ៧លើក ស្មើនឹង ២១ភាគរយ

– កត្តាផ្លូវ ៦/១៩លើក ថយ ១៣លើក ស្មើនឹង ៦៨ភាគរយ

– អាកាសធាតុ ៩/៣៥លើក ថយ ២៦លើក ស្មើនឹង ៧៤ភាគរយ

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងសាធារណការ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច៕

RELATED ARTICLES