Wednesday, June 24, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបជល់មាន់ ចាប់មនុស្ស៦ មាន់៦

បង្ក្រាបជល់មាន់ ចាប់មនុស្ស៦ មាន់៦

ខេត្តព្រះសីហនុ ៖ អ្នកលេងល្បែងស៊ីសងបញ្ជល់មាន់ ១ក្រុម ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពក្រុងព្រះ សីហនុ ចុះបង្ក្រាប និងឃាត់ខ្លួនបានមនុស្ស ចំនួន៦នាក់ និងដកហូតបានវត្ថុតាង មាន់ជល់ ចំនួន៦ក្បាល។

តាមប្រភពសមត្ថកិច្ចក្រុងព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ថា ប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់នេះ ធ្វើឡើងនៅចំណុចក្រុម១៥ ភូមិ៥ សង្កាត់លេខ៤  ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដឹកនាំដោយលោក ឃន មន អភិបាលរង នៃគណៈអភិបាលក្រុងព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីច្បាប់ ពីលោកលាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្រុមអ្នកលេងភ្នាល់ជល់មាន់ បានចំនួន៦នាក់ រួមទាំងដកហូតវត្ថុតាង មួយចំនួន រួមមាន ៖ មាន់ជល់ ចំនួន៦ក្បាល ម៉ូតូ ចំនួន៦គ្រឿង ជញ្ជីងសម្រាប់ថ្លឹងមាន់ ចំនួន១ រួមទាំងសម្ភារមួយចំនួនទៀត។

ក្រុមអ្នកលេងភ្នាល់ល្បែងខុសច្បាប់ ទាំង៦នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅ កាន់តុលាការ អនុវត្តតាមនីតិវិធី៕

RELATED ARTICLES