Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិឯកអគ្គរដ្ឋទូតអាមេរិក អំពាវនាវឱ្យអង់គ្លេស ឈរនៅខាងខ្លួន

ឯកអគ្គរដ្ឋទូតអាមេរិក អំពាវនាវឱ្យអង់គ្លេស ឈរនៅខាងខ្លួន

លោក Woody Johnson ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំចក្រភពអង់គ្លេស បានអំពាវនាវឱ្យប្រទេសអង់គ្លេស ឈរនៅជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធទៅនឹងប្រទេសអ៊ីរ៉ង់ បើមិនដូច្នោះទេ ហានិភ័យជំនួញដ៏ធ្ងន់ធ្ងរ អាចនឹងកើតមានជាបន្តបន្ទាប់ សម្រាប់ក្រុមហ៊ុនជំនួញធំៗរបស់អង់គ្លេស។

នេះបើយោងតាមប្រភពព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ ២០១៨។

កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិក បានបន្តដាក់ទណ្ឌកម្មដល់ប្រទេសអ៊ីរ៉ង់ សាជាថ្មីឡើងវិញ បន្ទាប់ពីរកឃើញថា ប្រទេសនេះនៅតែបន្តលួចលាក់ផលិតអាវុធនុយក្លេអ៊ែរ។

លោក Johnson បានថ្លែងប្រាប់កាសែតអង់គ្លេស The Telegraph កាលពីថ្ងៃអាទិត្យ ថា អាមេរិកាំង កំពុងតែដាក់សម្ពាធទៅលើអឺរ៉ង់ ហើយយើងចង់ឱ្យចក្រភពអង់គ្លេស គាំទ្រយើង។ យើងចង់ឱ្យអង់គ្លេស ប្រើប្រាស់អំណាចការទូត និងឥទ្ធិពលដ៏មហិមារបស់ខ្លួន ដើម្បីចូលរួមជាមួយសហរដ្ឋអាមេរិក ដើម្បីបង្កើនជាយន្តការពិភពលោកមួយដ៏មានប្រសិទ្ធភាព។

ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតរូបនេះ បន្ទាប់ពីកាលពីសប្តាហ៍មុន ប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ២០១៥  កំពុងតែដំណើរការនៅឡើយ ហើយពួកគេបានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះសហរដ្ឋអាមេរិក ដែលបានដើរចេញពីកិច្ចព្រមព្រៀង កេរ្តិ៍ដំណែលប្រធានាធិបតីបារ៉ាក់ អូបាម៉ា និងងាកមកដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសនេះបន្ថែមទៀត។ ក្នុងន័យនេះ  លោក Johnson ចង់ឱ្យចក្រភពអង់គ្លេស កាត់បន្ថយការរកស៊ីធ្វើជំនួញដោយផ្ទាល់ ជាមួយប្រទេសអ៊ឺរ៉ង់។

ការដាក់ទណ្ឌកម្មជំហានបន្ទាប់របស់អាមេរិក ទៅលើប្រទេសនេះ  នឹងធ្វើឡើងនៅ ក្នុងខែវិច្ឆិកា ដែលផ្តោតអារម្មណ៍សំខាន់ទៅលើវិស័យ័ឧស្សាហកម្មប្រេងរបស់ប្រទេសនេះ៕

RELATED ARTICLES